រដ្ឋមន្ត្រីការពារជាតិអាមេរិក​ បានទូរស័ព្ទទៅកាន់មន្ត្រីយោធាជាន់ខ្ពស់ចិន​ ប៉ុន្តែ​មិនមានការឆ្លើយតប

ចែករំលែក៖

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ មានប្រភពព័ត៌មានជាច្រើនបានឱ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់ចិនមិនឆ្លើយតបនឹងការហៅទូរស័ព្ទពីមន្ត្រីយោធាជាន់ខ្ពស់អាមេរិកនោះឡើយក្នុងពេលទំនាក់ទំនងប្រទេសទាំងពីរកំពុងប្រឈមមុខតានតឹងដាក់គ្នា។

សារព័ត៌មាន Politico បានដកស្រង់ប្រភពព័ត៌មាន៣ផ្សេងគ្នា ដែលបានឱ្យដឹងថា មន្ត្រីយោធាចិន បានធ្វើព្រងើយមិនឆ្លើយតបទៅនឹងការហៅទូរស័ព្ទពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងប្រធានគណៈបញ្ជាការយោធាអាមេរិក លោក Mark Milleyនោះទេ ។
ការប្រឈមមុខតានតឹងដាក់គ្នារវាងអាមេរិកនឹងចិនកាន់តែខ្លាំងឡើង ក្រោយពេលប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដែលបានបំពានច្បាប់ចិនតែមួយ ដោយតៃវ៉ាន់គឺជាទឹកដីចិន ជាតំបន់គ្រប់គ្រងដោយស្វ័យភាពតែប៉ុណ្ណោះ។
កាលពីថ្ងៃទី៥ខែសីហា ចិនបានប្រកាសផ្អាករាល់កិច្ចពិភាក្សា នយោបាយយោធាជាមួយភាគីអាមេរិកទាំងថ្នាក់មេបញ្ជាការ ជាន់ខ្ពស់ ស្តីពីសុវត្ថិភាពដែនសមុទ្រ។ ក្នុងពេលនេះចិនបានធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ ។ មិនតែប៉ុណ្ណោះ ចិនបានទាំងបាញ់កាំជ្រួចមីស៊ីលហោះឆ្លងកាត់កោះតៃវ៉ាន់ផងដែរ ៕ ដោយ ធីរីណា

...

រូប​ថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print