កម្លាំងទាហានប៉ាឡេស្ទីននៅតំបន់កាហ្សាបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ទៅលើទីតាំងនៅក្នុងប្រទេសអុីស្រាអែលនាថ្ងៃទី៥ ខែសីហា ដើម្បីតបតនឹងការវាយប្រហារតាមដែនអាកាសរបស់កម្លាំងទាហានអុីស្រាអែលសម្លាប់មនុស្ស១០នាក់។
ក្នុងពេលថ្ងៃអស្តង្គត មន្ត្រីអុីស្រាអែលបានប្រកាសថា សារ៉ែនបានប្រកាសអាសន្ននៅគ្រប់ទិសទីនាភាគខាងត្បូងនិងភាគកណ្តាលនៃប្រទេសអុីស្រាអែល ។ ប្រព័ន្ធការពារដែនអាកាសអុីស្រាអែល បានបាញ់កម្ទេចរ៉ុក្កែតជាច្រើនដែលហោះសំដៅទៅកាន់តំបន់ប្រជុំជន។
កម្លាំងទាហានប៉ាឡេស្ទីននៅកាហ្សាបានបញ្ជាក់ថា ខ្លួនបានបាញ់រ៉ុក្កែតយ៉ាងតិចក៏ជាង១០០គ្រាប់ដែរទៅលើទីក្រុងរបស់អុីស្រាអែល រួមមានទាំងរដ្ឋធានីតែល អាវីវ ផងដែរ ។ ទាហានប៉ាឡេស្ទីនបានបញ្ជាក់ទៀតថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយនឹងបន្តវាយប្រហារបន្ថែមទៀតដើម្បីជាការសងសឹកដល់ទាហានអុីស្រាអែល។
ចំណែកកម្លាំងទាហានការពារដែនអាកាសអុីស្រាអែលបានបញ្ជាក់ថា មានរ៉ុក្កែតប្រមាណ៨០គ្រាប់បានបាញ់ចេញពីតំបន់កាហ្សាសំដៅទៅលើទឹកដីអុីស្រាអែល ក្នុងនោះមានរ៉ុក្កែតពាក់កណ្តាលបានធ្លាក់នៅក្នុងទឹកដីកាហ្សា និង៤៦គ្រាប់បានចូលដល់ទឹកដីអុីស្រាអែល ក្នុងនោះមាន៣៣គ្រាប់ត្រូវកម្លាំងទាហានអុីស្រាអែលកម្ទេចចោល ៕ ដោយធីរីណា
រូបថត : REUTERS/Getty Images