កូរ៉េខាងជើងបញ្ជាក់ថា ការផលិតគ្រាប់បែកបរមាណូនិងកាំជ្រួចមីស៊ីលគឺដើម្បីការពារខ្លួន

ចែករំលែក៖

កាលពីថ្ងៃទី៥ខែសីហាកូរ៉េខាងជើងបានបញ្ជាក់ថា កម្មវិធីបរមាណូ និងកាំជ្រួចមីស៊ីលរបស់ប្រទេសនេះគឺក្នុងគោលដៅការពារខ្លួនតែប៉ុណ្ណោះ មិនគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ។ ការលើកឡើងខាងលើរបស់កូរ៉េខាងជើង គឺខណៈដែលមានក្តីបារម្ភពីការសាកល្បងអាវុធបរមាណូជាថ្មីរបស់កូរ៉េខាងជើង ក្រោយរយៈពេល៥ឆ្នាំបានផ្អាកការសាកល្បង ។

ជាមួយគ្នានេះដែរ កូរ៉េខាងជើងបានថ្កោលទោសប្រធានសភាតំណាងរាស្ត្រអាមេរិកលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ដែលបានបង្ហាញការគាំទ្រដល់ការកំញើញប្រឆាំងនឹងទីក្រុងព្យុងយ៉ាង អំឡុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងក្នុងសប្ដាហ៍នេះ។
លោកស្រីប៉េឡូស៊ី និងសមភាគីកូរ៉េខាងត្បូង គឺប្រធានសភាជាតិ លោក គីម ជីន ព្យូ (Kim Jin-pyo) កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក៏បានសន្យាដែរថានឹងសម្រេចឱ្យបាននូវការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ ជុំវិញបញ្ហានេះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានលើកឡើងថា ការកត់សម្គាល់របស់លោកស្រីប៉េឡូស៊ី ជាផ្នែកមួយនៃការបង្កភាពតាននឹងរបស់សហរដ្ឋអាមេរិកនៅឧបទ្វីបកូរ៉េ និងជាការបញ្ជាក់យ៉ាងច្បាស់ពីនយោបាយអរិភាពរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងកូរ៉េខាងជើង ព្រមទាំងការគំាទ្ររបស់សហរដ្ឋអាមេរិកចំពោះការរត់ប្រណំាងអាវុធ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានគូសបញ្ជាក់ដូច្នេះថា «លោកស្រីប៉េឡូស៊ី ជាមនុស្សបំផ្លាញសន្តិភាព និងស្ថិរភាពអន្តរជាតិដ៏អាក្រក់…ហើយ សហរដ្ឋអាមេរិកនឹងត្រូវតបស្នងមកវិញចំពោះភាពចលាចលដែលបង្កឡើងដោយទស្សនកិច្ចរបស់លោកស្រី (ប៉េឡូស៊ី)»៕ ដោយធីរីណា

...

រូប​ថត​ :​ YONHAP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print