Breaking News៖ សម្តេចតេជោ ហ៊ុនសែន លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតិឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ តំបន់ភ្នំតាម៉ៅ

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានមានប្រសាសន៍បញ្ជាក់ជូនជនរួមជាតិថា លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរនិងអភិវឌ្ឍតំបន់ភ្នំតាម៉ៅ។
សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍លើកឡើងថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។
ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖
១-លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ។
២-រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ
ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស
ដោយក្រសួងកសិកម្ម។
៣-ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ
បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ
ឡើងវិញលើដីដែលបានឈូសឆាយ។

សូមអរគុណចំពោះបងប្អូនជនរួមជាតិ
ដែលបានចូលរួមផ្តល់យោបល់ប្រកប
ដោយការស្ថាបនា៕

...

 

ដោយ : ស៊ុន ហេង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print