ឆេះអាងស្តុកប្រេង មាន​មនុស្ស​ស្លាប់​ និង​របួសជាង ១០០នាក់

ចែករំលែក៖

គិតត្រឹមព្រឹកថ្ងៃទី៧ ខែសីហា មានមនុស្សដល់ទៅ១២១នាក់រងរបួស និងក្រុមពន្លត់អគ្គិភ័យ១៧នាក់បាត់ខ្លួននៅក្នុងហេតុការណ៍ឆេះអាងស្តុកប្រេងឆៅនៅគុយបា ដោយសារតែត្រូវរន្ទះបាញ់ចំ។

ក្នុងចំណោមអ្នករងរបួស មានមនុស្សជាច្រើនស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ដល់អាយុជីវិត ។ កាលពីថ្ងៃទី៦ខែសីហា ប្រមុខដឹកនាំគុយបា លោក Miguel Díaz-Canel បានបញ្ជាក់ថា នឹងខិតខំស្វែងរកក្រុមពន្លត់អគ្គិភ័យ១៧នាក់ដែលបានបាត់ខ្លួនក្នុងពេលបំពេញការងារពន្លត់អាងស្តុកប្រេងចំនួនពីរនៅក្នុងតំបន់ Matanzas មានចម្ងាយពីទីក្រុង La Habana ប្រមាណ១២៤ គីឡូម៉ែត្រនៅភាគខាងកើត។
ក្នុងពេលជាមួយគ្នានេះដែរ គុយបាបានសម្រេចប្រកាសផ្អាកដំណើរការនៅកំពង់ផែ Matanzas ដើម្បីផ្តោតសំខាន់ទៅលើសកម្មភាពជួយសង្គ្រោះ ។ រាល់សកម្មភាព នាំចេញនិងនាំចូល ដឹកជញ្ជូនប្រេងត្រូវបានផ្អាកបណ្តោះអាសន្ន។
ប្រមុខដឹកនាំគុយបាបានទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់ដើម្បីសុំជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះអាងស្តុកប្រេងលើសពីសមត្ថភាពគ្រប់គ្រង។
ប្រមុខដឹកនាំគុយបា Miguel Díaz-Canel បានបញ្ជាក់ផងដែរថា កម្លាំងជួយសង្គ្រោះ កម្លាំងពន្លត់អគ្គិភ័យបានខិតខំដើម្បីទប់ស្កាត់ប្រេងហូរចូលក្នុងឈូងសមុទ្រ Matanzas៕ ដោយ ធីរីណា

...

រូប​ថត​ :​REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print