លោក​ នេត្រ​ ភក្ត្រា​៖​ នេះជាជ្រូកគូលែនដែលមានរសជាតិឆ្ងាញ់!

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេី​តាមការបញ្ជាក់ពី​លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅរសៀលថ្ងៃ​អាទិត្យ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ នេះជាជ្រូកគូលែនដែលមានរសជាតិឆ្ងាញ់! ជ្រូកទាំងនេះកាត់ជ្រូកព្រៃនិងជ្រូកស្រុក និងមានសារធាតុជាជ្រូកព្រៃប្រមាណ ៦០ទៅ ៧០% ដែលពលរដ្ឋនៅតាមតំបន់ធម្មជាតិនានាបានចិញ្ចឹម។

មន្រ្តីជាន់ខ្ពស់​ក្រសួង​បរិស្ថាន​រូបនេះ​ បានថ្លែងបន្តថា​ ទោះវារស់នៅក្នុងព្រៃក៏ពិតមែន តែជាមួយការបន្ស៊ាំ ជ្រូកខ្លះស៊ាំងនឹងមនុស្ស។ ជ្រូកដែលខ្ញុំអង្អែលឱ្យវាដេកនេះមានសារធាតុជាជ្រូកព្រៃ ៧០% តែវាមិនខ្លាចមនុស្ស។

លោក​ នេត្រ​ ភក្ត្រា​ បានបញ្ជាក់បន្ថែមថា​ បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងជំរុញប្រជាសហគមន៍តំបន់ការពារធម្មជាតិលើការចិញ្ចឹមសត្វជាពិសេសប្រភេទពូជជ្រូកគូលែន ឬជ្រូកឦសាន ដែលជាប្រភេទកូនកាត់ជ្រូកស្រុកនិងជ្រូកព្រៃ មាឌតូច តែមានឱជារសនិងមានទីផ្សារដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូលជូនពលរដ្ឋ បង្កើតការងារដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ៕

...

ដោយ៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print