ភ្នំពេញ : ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, កម្មវិធីបណ្តុះបណ្តាលលើទីតាំងផ្ទាល់ត្រូវបានអនុវត្តនៅ រមណីយដ្ឋានសំបូរព្រៃគុក ចាប់ពីថ្ងៃទី២៥ ខែ កក្ដដា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ 2022 រយៈពេល ២សប្តាហ៍ មានការចូលរួម ពីនិស្សិតបុរាណវិទ្យា និងស្ថាបត្យកម្មចំនួន១៥រូប មកពីសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យនរ័តុន បានបញ្ចប់ដោយជោគជ័យ។
កម្មវិធីនេះមានការចូលរួមបង្ហាត់បង្ហាញ ពីអ្នកជំនាញជប៉ុន និងខ្មែរ ដោយជ្រើសទីតាំង អនុវត្តផ្ទាល់នៅប្រាសាទខ្នាចទោល ដើម្បីបំពេញទិន្នន័យបន្ថែម ពីកំណាយស្រាវជ្រាវរបស់ អាជ្ញាធរជាតិសំបូរព្រៃគុក ដែលបានអនុវត្តកាលពីខែមិនាឆ្នាំ២០២២ កន្លងទៅ។
កម្មវិធីនេះមានគោលបំណងណែនាំដល់ និស្សិតពី វិធីសាស្រ្តអភិរក្សសំណង់ឥដ្ឋ និងវិធីសាស្រ្តស្រាវជ្រាវផ្នែកបុរាណវិទ្យា/ស្ថាបត្យកម្ម និងបច្ចេកទេសនៃទីតាំងបុរាណខ្មែរ។
កម្មវិធីបណ្តុះបណញតាលនេះមានការឧបត្តម្ភពី ភ្នាក់ងារ កិច្ចការវប្បធម៌របស់រដ្ឋាភិបាលជប៉ុន (Agency for Cultural Affairs of Japanese Government) សហការជាមួយអាជ្ញាធរជាតិសំបូរព្រៃគុក៕
ដោយ : សិលា