ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះប្រចាំការ និងធ្វើការកាយស្ដារពពួកវារីរុក្ខជាតិដែលកកស្ទះនៅមុខទ្វារទឹកទំនប់អាងទឹកតាម៉ុក

ចែករំលែក៖

ខេត្តឧត្តរមានជ័យ : ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះប្រចាំការ និងធ្វើការកាយស្ដារពពួកវារីរុក្ខជាតិដែលកកស្ទះនៅមុខទ្វារទឹកទំនប់អាងទឹកតាម៉ុក ដើម្បីរំដោះបរិមាណធារទឹកហូរទៅផ្នែកខាងក្រោមបានលឿន ក្នុងខណៈពេលមានភ្លៀងធ្លាក់នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ក្នុងកម្រិតកម្ពស់ ១០៧,៥ មម ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីផេក ក្រសួងធនធានទឹកនិងឧតុនិយម នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។
លោក ហោ ជិនវិរយុទ្ធ អភិបាល នៃគណៈអភិបាលស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត”អោយដឹងថា, តាមរបាយការណ៍ពីមន្ត្រីក៏ដូចជាជំនាញបានបញ្ជាក់ថា មានភ្លៀងធ្លាក់ជាប់គ្នាពីរថ្ងៃ ក្រុមការងារបានតាមដានដូចជា;
I-ការងារសង្គម &បង្ក,ធម្មតា
II-ភ្លៀងធ្លាក់
1 -ក្រុង សំរោង កំពស់ទឹក37mm(ដងទង់)
2-ស្រុក ចុងកាល់ កម្ពស់ទឹក 34,5mm
3 -ស្រុក បន្ទាយអំពិល កម្ពស់ទឹក 0mm
4-ស្រុក អន្លង់វែង កម្ពស់ទឹក107,5mm
5-ស្រុក ត្រពាំងប្រាសាទ 48mm
III-កំពស់ទឹកនៅតាមអាងទឹក(បណ្ដោយដងស្ទឹងស្រែង)
1 -អាង05 H1,75m +0,20m បើកទ្វារ2ស H1.2m
-Hប្រកាសឲ្យប្រុងប្រយត្ន័ 2,00m
-Hប្រកាសអាសន្ន 2,50m
2 -អាងតាម៉ុក H3,55m +0,39m បើកទ្វារ4ស H4,80m
-Hប្រកាសឲ្យប្រុងប្រយត្ន័ 3,80m
-Hប្រកាសអាសន្ន 4,50m
3-អាងថ្មី H3,18m +0,28m បើកទ្វារ4ស H4m
-Hប្រកាសឲ្យប្រុងប្រយត្ន័ 3,50m
-Hប្រកាសអាសន្ន 4,50m
4-អាងស្រែង2 H39,44 +0,11m បិទទ្វារ
-Hប្រកាសឲ្យប្រុងប្រយត្ន័ 39,90m
-Hប្រកាសអាសន្ន 41,00m
-កូដបង្ហៀរ 39,00m
5 -អាងស្រែង1 H26,00m ថេរ បើកទ្វារ2ស H0,40m
-Hប្រកាសឲ្យប្រុងប្រយត្ន័ 27,00m
-Hប្រកាសអាសន្ន 27,80m
IV-សីតុ
-ទីរួមខេត្ត 25 – 32°c
-ប្រាសាទតាក្របី 24,5 – 31°c។
លោក ហោ ជិនវិរយុទ្ធ អភិបាល នៃគណៈអភិបាលស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបន្តថា, ទឹកទំនប់អាងទឹកតាម៉ុក មិនទាន់ដល់ការប្រកាសអាសន្ន នៅឡើយទេ។ ប៉ុន្តែបើមានទឹកដល់កម្រិតប្រកាសអាសន្ន អាចបណ្តាលអោយប៉ះពាល់ដល់ឃុំចំនួន ៤ គឺឃុំអន្លង់វែង ,ឃុំថ្លាត ,ឃុំលំទង និងឃុំត្រពាំងតាវ ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print