រដ្ឋបាលខណ្ឌ​កំបូល​ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០២២នេះ

ចែករំលែក៖

ភ្នំពេញ​៖​ នៅបរិវេណសួនកុមារបុរីសង្ឃឹមថ្មី ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ​ សាលាខណ្ឌកំបូល នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ​ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌកំបូល អាណត្តិទី៣ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌកំបូល លោក នៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល។

វេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌកំបូល​ អាណត្តិទី៣​ ឆ្នាំ២០២២​នៅព្រឹកនេះ​ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យដូចរបៀបវារៈដែលបានគ្រោងទុក​ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានក្រុមការងារថ្នាក់ជាតិចុះសង្កាត់ទាំង៧ លោក-លោកស្រីតំណាងមន្ទីរជំនាញ-អង្គភាពពាក់ព័ន្ធ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ លោកនាយក-នាយករងរដ្ឋបាលសាលាខណ្ឌ តំណាងអគ្គិសនីកម្ពុជា តំណាងរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ លោក-លោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ​ លោកប្រធានការិយាល័យប្រជាពលរដ្ឋ​ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ ក្រុមប្រឹក្សាសង្កាត់ នាយ-នាយប៉ុស្តិ៍រងនគរបាលរដ្ឋបាលទាំង៧ លោក​ លោកស្រីប្រធានភូមិទាំង៩៣ ភូមិ​ តំណាងគណៈកម្មការអាចារ្យវត្ត និងក្រុមសាសនា តំណាងអង្គការសង្គមស៊ីវិល តំណាងវិស័យឯកជន លោកាយក-នាយិកាសាលា គណៈកម្មការមាតាបិតាសិស្ស អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ និងអ្នកពាក់ព័ន្ធ​ សរុបចំនួន​៣៥០​ នាក់។

ជាលទ្ធផលនៃវេទិកាទទួលបានសំណេី​ សំណូមពរសរុបចំនួន​ ៨៣​ បញ្ហា​ ដែលក្នុងនោះសំណេី/សំណូមពរផ្ទាល់មាត់ចំនួន​ បញ្ហា​ ១៥​ បញ្ហា​ និងសំណេី/សំណូមពរលាយល័ក្ខអក្សរចំនួន​ ៦៨​បញ្ហា​ ។ ក្នុងចំណោម៨៣​ បញ្ហា​ មានសំណេី/សំណូមពរ​ទាក់ទង​បញ្ហាប្រឈម​ ទឹក​ ភ្លេីង​ ផ្លូវ​ ចំនួន​ ៦២​ បញ្ហា​ និងការងាររដ្ឋបាល​ សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ បរិស្ថាន​ និងការងារភូមិបាល​ ចំនួន​២១។ សំណេី/សំណូមទាំងនោះ​ ត្រូវបានលោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ បានឆ្លេីយបំភ្លឺ​ ដោះស្រាយនៅនឹងកន្លែង​ ដោយឡែកបញ្ហាដែលនៅសេសសល់តិចតួច​ នឹងដឹកនាំ​ចុះពិនិត្យជាក់ស្តែងនៅពេលបន្ទាប់។

សូមបញ្ជាក់ជូនថា​ លទ្ធផលវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់របស់ក្រុមក្រឹក្សាខណ្ឌកំបូល​ អាណត្តិទី៣​ ឆ្នាំ២០២០​ កន្លងទៅ​ រដ្ឋបាលខណ្ឌសម្រេចបានលទ្ធផលដូចតទៅ​ សំណេី/សំណូមពរ​អង្គវេទិកាចំនួន​ ៥៧​ បញ្ហា​ ក្នុងនោះ​បានដោះស្រាយរួចចំនួន​ ៣០​ បញ្ហា​ កំពុងដោះស្រាយ១២​ បញ្ហា​ បានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍​ ៥ឆ្នាំ​ និងកម្មវិធីវិនិយោគ​ ៣ឆ្នាំរំកឹល​ របស់ខណ្ឌ-សង្កាត់ចំនួន​១៤​ បញ្ហា​ និងស្ទួ​នចំនួន​ ០១​ បញ្ហា៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print