ការនាំចេញកាបូប​ និងផលិតផលធ្វើដំណើរទៅអាមេរិកមានតម្លៃជាង ៨០២ លានដុល្លា កើនឡើងប្រមាណ ៥៩,៤៨%ក្នុងឆមាសទី១នេះ

ចែករំលែក៖

ភ្នំពេញ៖ តើសហរដ្ឋអាមេរិកត្រូវការនាំចូលផលិតផលអ្វីខ្លះពីប្រទេសកម្ពុជា ?  នោះគឺផលិតផលសម្រាប់ធ្វើ ដំណើរនិងកាបូប។ ហេតុដូច្នេះហើយធ្វើឱ្យផលិតផលទាំងនេះមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។ ផលិតផលកាបូបនិងផលិតផលសម្រាប់ធ្វើដំណើរមានការនាំចេញ ជាក់ស្តែង​គិតត្រឹមឆមាសទី ១ ដើមឆ្នាំ២០២២ នេះ ទិន្នន័យនៃការនាំចេញកាបូប​ និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារបរទេស ​មានតម្លៃសរុបប្រមាណជាង ៨០២ លានដុល្លាអាមេរិក ​កើនឡើងប្រមាណ ៥៩,៤៨% បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ ២០២១។

ទីផ្សារសហរដ្ឋអាមេរិកកំពុងស្រូបយកផលិតផលធ្វើដំណើរ ការបូប និងផលិតផលពីស្បែក ខណៈផលិតផលមួយចំនួននូវទទួលបានការអនុពាណិជ្ជកម្ម (GSP) និងកំពុងមានការគាំទ្រពីអ្នកប្រើប្រាស់ ហើយយើងរំពឹងថា ចំនួននេះនឹងមានកំណើននាំចេញកាន់តែល្អថែមទៀត។ មានការរំពឹងទុកថា ផលិតផលទាំងនេះនឹងបន្តនាំចេញច្រើនឡើងថែមទៀតទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

លោកលី ឃុនថៃ ប្រធានកិត្តិយសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ថ្លែងលើក​ឡើងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមព័ត៌មាន នៅក្នុងពិធីសម្ពោធជាផ្លូវការ​សមាគម​ផលិត​ផល​ធ្វើដំណើរ និងស្បែកនៅកម្ពុជា ថា ក្រោមការ​ដឹកនាំ​ដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសកម្ពុជា​មានការរីកចម្រើន​លើ​គ្រប់វិស័យ ដោយបានផ្តល់ឱកាសការងារ ​និងជីវភាពរស់នៅល្អប្រសើរឡើងជាលំដាប់ ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។

ជាក់ស្តែងទោះបីជាមានផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ការវិនិយោគនៅប្រទេស​កម្ពុជា​នៅមានស្ថេរភាព ​និងកំណើនគួរឲ្យកត់សម្គាល់ ​ដែល​លទ្ធផលវិជ្ជមានទាំងនេះ បានសរបញ្ជាក់​ឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់​រាជរដ្ឋាភិ បាល ក្នុងការ​កសាង​ទំនុកចិត្តជូនអ្នកវិនិយោគបរទេស និងក្នុងស្រុក ​ដោយបានផ្តល់ការងារជូនកម្មករ​កម្មការិនី ក្នុង​ប្រទេសកម្ពុជារាប់សែននាក់។

លោកលី ឃុនថៃ បន្តថា ជុំវិញបរិយាកាសអំណោយផលទាំងការវិនិយោគ​ និងការនាំចេញ ជាក់ស្តែង​គិតត្រឹមឆមាសទី ១ ដើមឆ្នាំ២០២២ នេះ ទិន្នន័យនៃការនាំចេញកាបូប​ និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារបរទេស ​មានតម្លៃសរុបប្រមាណជាង ៨០២ លានដុល្លាអាមេរិក ​កើនឡើងប្រមាណ ៥៩,៤៨% បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ ២០២១ ក្នុងនោះការនាំចេញទៅកាន់ទីផ្សារ​សហរដ្ឋ​អាមេរិកមានកំណើនខ្ពស់ជាងគេ​ នៅក្នុងចំណោមទីផ្សារសំខាន់ៗដ៏ទៃទៀត​ ដោយយើងរំពឹងថា អាមេរិកគឺជាទីផ្សារសក្តានុពលសម្រាប់ការនាំចេញរបស់កម្ពុជា ​ក្នុងពេលបច្ចុប្បន្ននិងអនាគត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print