បុរសម្នាក់ជិះម៉ូតូបុកជាមួយរថយន្តមិនស្គាល់ម៉ាក បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម(មាន​វីដេអូ​)

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងជ្រុលទៅបុកជាមួយរថយន្តមិនស្គាល់ម៉ាក បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងសាច់ញាតិ កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

      សមត្ថកិច្ចបានឲ្យដឹងថា សព​ជន​រងគ្រោះ​មាន​ឈ្មោះ​ ឡុង​ សារ៉ាត់​ អាយុ​២២ឆ្នាំ​ មុខរបរ​ កម្មករ​ ថែ​ទាំផ្កា​ ស្នាក់​នៅ​កន្លែង​ធ្វើការ​ ម្តុំ​ពេទ្យ​ជោរៃ​ ក្នុងសង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ​។ និងមានទីកន្លែងកំណើត ភូមិ​ថ្មពាន​ ឃុំ​អង្គរតាសូរ​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ត​ស្វាយរៀង​ ។

      តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IH-8445 ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ហើយវ៉ាជែងមិនផុតជ្រុលទៅបុកបញ្ឆិតម៉ូតូ បណ្ដាលឲ្យអ្នកបើកម៉ូតូដួលបោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម រីឯម៉ូតូខូចខាតចំហៀងខាងស្ដាំគួរសម្យ ។ ដោយឡែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ គឺបើកបន្តទៅមុខបាត់ស្រមោល ។

     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅសាច់ញាតិជនរងគ្រោះឲ្យមកទទួលសព យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បណ្ដោះអាសន្ន រង់ចាំប្រគល់ឲ្យក្រុមគ្រួសារនៅពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ

IMG_4866IMG_4865

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print