ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ បំផ្លាញព្រទ្យសម្បត្តិនិងអាយុជីវិតមនុស្សជាច្រើននៅកូរ៉េខាងត្បូង

ចែករំលែក៖

នៅថ្ងៃទី៨ខែសីហា ក្រសួងព្យាករណ៍អាកាសធាតុកូរ៉េខាងត្បូង (KMA) បានឱ្យដឹងថា នៅតំបន់ភាគកណ្តាលប្រទេសកូរ៉េខាងត្បូង ក្នុងនោះមាននរដ្ឋធានីសេអូ៊លបាន ទទួលរងការធ្លាក់ភ្លៀងយ៉ាងខ្លាំង ដោយមានកម្រិតទឹកភ្លៀងដល់ទៅ១៧០មិលី្លម៉ែត្រធ្វើឱ្យតំបន់ជាច្រើនត្រូវជន់លិច។

ក្នុងថ្ងៃជាមួយ្នគ្នានោះដែរក្រសួងព្យាករណ៍អាកាសធាតុកូរ៉េខាងត្បូង បានព្រមានថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុងសេអូ៊ល, ទីក្រុង Incheon និងតំបន់ភាគខាងលិចកូរ៉េខាងត្បូង មានខេត្ត Gyeonggi ជាដើម។ តាមការព្យាករ ក្នុងរយៈពេល១២ម៉ោងខាងមុខនឹងមានកម្រិតទឹកភ្លៀងដល់ទៅ១១០
មិលី្លម៉ែត្រ។
នៅពេលនេះដែរ ក្រុមមន្ត្រីកូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃទី៩ខែសីហាថា ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៨០ឆ្នាំមកនេះ បានវាយប្រហារ ទីក្រុងសេអ៊ូល និងតំបន់ជុំវិញដោយបានបណ្តាលឱ្យមនុស្ស៧នាក់ស្លាប់ និង៦នាក់ផ្សេងទៀតបាត់ខ្លួន ដោយបង្កជាគ្រោះទឹកជំនន់ជន់លិចផ្ទះសម្បែង, យានយន្ត, អគារ និងស្ថានីយរថភ្លើងក្រោមដី។
ផ្នែកខ្លះនៃទីក្រុងសេអ៊ូល, ទីក្រុងកំពង់ផែភាគខាងលិចនៃខេត្តអ៉ីនឈាន់ (Incheon) និងខេត្តជីយ៉ុងហ្គី (Gyeonggi) ដែលព័ទ្ធជុំវិញទីក្រុងសេអ៊ូល បានទទួលរងនូវភ្លៀងធ្លាក់ខ្លាំងជាង ១០០មិលី្លម៉ែត្រក្នុងមួយម៉ោង កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ ជាមួយនឹងរបាយទឹកភ្លៀងលើសពី ១៤១.៥មិលី្លម៉ែត្រក្នុងមួយម៉ោង នៅសង្កាត់ដុងចាក់ (Dongjak) នៃទីក្រុងសេអ៊ូល ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ១៩៤២មក។
ភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយគ្រោះទឹកជំនន់ បានធ្វើឱ្យមនុស្ស ៥នាក់ស្លាប់ និង៤នាក់ទៀតបាត់ខ្លួននៅក្នុងទីក្រុងសេអ៊ូល ខណៈនៅក្នុងខេត្ត Gyeonggi មានមនុស្ស ២នាក់បានស្លាប់ និង២នាក់ទៀតបានបាត់ខ្លួន គិតត្រឹមម៉ោង៦ព្រឹកនេះ។ រីឯមនុស្សចំនួន៩នាក់បានរងរបួសនៅក្នុងខេត្ត Gyeonggi ហើយមនុស្ស១៦៣នាក់នៅក្នុងរដ្ឋធានីត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព នៅតាមសាលារៀន និងកន្លែងសាធារណៈផ្សេងទៀត។
ទីភ្នាក់ងាររដ្ឋបាលព្រៃឈើកូរ៉េខាងត្បូងបានចេញសេចក្តីណែនាំអំពីការរអិលបាក់ដីនៅក្នុងទីក្រុង និងស្រុកចំនួន៤៧នៅទូទាំងប្រទេសនាព្រឹកថ្ងៃអង្គារនេះ រួមទាំងនៅក្នុងស្រុកចំនួន៩ នៃទីក្រុងសេអ៊ូល និងផ្នែកខ្លះនៃខេត្តភាគខាងជើង និងខាងត្បូងផងដែរ៕ ដោយ ធីរីណា

...

រូប​ថត​ :​ YONHAP NEWS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print