ភ្នំពេញ : ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៤ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើ និងបណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាបនៃប្រទេស កម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពទឹកទន្លេមេគង្គ (ពិសេសលើដទន្លេបី នៃភូមិភាគឦសាន) នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។
ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, យោងលើស្ថានភាពអាកាសធាតុដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបនិងវិសម្ពាធដែលនឹងកា្លយទៅជាព្យុះទី ៧ ឈោ្មះ មូឡេន (MULAN) បណ្ដាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និង
ប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៤ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើ និងបណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាបនៃប្រទេស កម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៨,៥០ ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៩,០០ ម៉ែត និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១២,០០ ម៉ែត ។
-ទឹកទន្លេដែលហក់ឡើងនៅពេលនេះនៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេតែទឹកអាចលិចតំបន់ទំនាបមួយចំនួនអម ដងទន្ល និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន ។
– ទឹកទន្លេនៅតំបន់ភាគឦសាន រួមមានទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ទឹកទន្លេកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់ ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕
ដោយ : សុខ ខេមរា