ខេត្តស្វាយរៀង: យោងតាមសមត្ថកិច្ចជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានអោយដឹងនៅព្រឹកថ្ងៃទី៩ខែសីហាឆ្នាំ២០២២ថាជនសង្ស័យជនជាតិវៀតណាមចំនួន០៤នាក់ ស្រី០១នាក់ ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ដែលជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ប្រភពបន្តថាក្រោមការដឹកនាំចង្អុលបង្ហាញពីលោក កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ ពីលោកកែវ សុថា ស្នងការរង ទទូលផែនការងារប្រឆាំងគ្រឿងញៀន លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន និងលោក អធិការនគរបាលក្រុងបាវិត កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន០១លើកនៅសង្កាត់ បាវិត ក្រុងបាវិត។
ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន០៤ នាក់ ស្រី០១ នាក់ ព្រមទាំងរឹបអូសសំភារះវត្ថុតាងថ្នាំញៀនគ្រប់ប្រភេទ(មេតំហ្វេតាមីន កេតាមីន និងអុិចស្តាសុី)រួមមាន:សារធាតុញៀនសរុបទម្ងន់ ១,០០៨.៦៨ ក្រាមជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០៧ គ្រឿងទូរស័ព្ទដៃ ចំនួន ១២ គ្រឿង
កុំព្យូទ័រលេបថប ០១ គ្រឿង
ប្រាក់ដុល្លា ចំនួន ៩២២$ប្រាក់ដុង ចំនួន ២៨លានដុងប្រាក់រៀល ចំនួន ៤០០០០រៀល ព្រមទាំងសំភារះឧបករណ៍ជក់ ប្រើប្រាស់មួយចំនួនទៀតផងដែរ៕
ដោយ៖ សុថាន