រដ្ឋបាលរាជធានីភ្នំពេញ បន្ដអ៊ុតគំនូសចរាចរលើដងផ្លូវជាច្រើនខ្សែ នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីគំនូសចរាចរ នៅលើដងផ្លូវ ត្រូវបានរលប់អស់ជាច្រើនខែរួចមក

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពស្រស់បំព្រង ដើម្បីសម្រួល និងកាត់បន្ថយគ្រោះថ្នាក់ចរាចរជូនប្រជាពលរដ្ឋផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្ដ អ៊ុតគំនូសចរាចរលើដងផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្ទាប់ពីគំនូសបញ្ជាចរាចរណ៏នៅលើដងផ្លូវជាច្រើនខែ្ស ត្រូវបានរលប់អស់ ជាច្រើនខែរួចមក ។
លោក ហេង ងួន ប្រធានការិយាល័យសាធារណៈការនៃ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ សីហា ឆ្នាំ២០២២ថា៖ អនុវត្ត តាមការណែ នាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពអ៊ុតគំនូសចរាចរលើដងផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចាប់ផ្តើមអនុវត្ត កាលពីថ្ងៃទី២០ កក្កដាមក ក្នុងនោះបានអ៊ុតគំនូស ចរាចរលើកំណាត់ផ្លូវកម្ពុជាក្រោមចាប់ពីដល់ផ្សារធំថ្មីដល់ស្ពានអាកាស៧មករា ខណៈផ្លូវនេះបាន ជួសជុល និងអ៊ុតកៅស៊ូACរួចរាល់ ហើយការអ៊ុតគំនូសចរាចរលើកំណាត់នេះក៏បានរួចរាល់ហើយដែរ។ ក្រុមការងារបាននិងកំពុងធ្វើ សកម្ម ភាពអ៊ុតគំនូសចរាចរលើកំណាត់ ផ្លូវស៊ីសុវត្តិ ចាប់ពីស្ពានជ្រោយចង្វារ ដល់រង្វង់មូលសម្តេចជួនណាត។លើកំណាត់ ផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីព្រលានយន្តហោះភ្នំពេញ ដល់ផ្លូវព្រះមុន្នីវង្ស ក្រុមការងារបាននិងកំពុងអនុវត្តការងារ។
បើតាមការបញ្ជាក់ពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងផងដែរថា៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ កក្កដា ឆ្នាំ២០២២កន្លង មកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអ៊ុតគំនូសចរាចរផ្លូវបានចំនួន៦ខ្សែផងដែរ ក្នុងនោះរួមមាន៖ បានអ៊ុតគំនូសចរាចរផ្លូវលេខ ៣៣៧,វិថីមាត់ទន្លេជ្រោយចង្វារ,មហាវិថីរដ្ឋសភា,ផ្លូវខាងជើងស្ថានទូតរុស្សុី,ស្ពានជ្រោយចង្វារ រង្វង់មូលបាយ័ន និងរង្វង់មូលកួចកាណុង និងវិថីកែវចិន្តា ៕

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print