Manchester United ឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាលើ Adrien Rabiot ក្នុងតម្លៃដំបូង១៥ លានផោន

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបសេះបង្កង់ Juventus លើការទិញខ្សែបម្រើសញ្ជាតិបារាំង Adrien Rabiot ក្នុងតម្លៃដំបូង១៥លានផោន។

 ការពិភាក្សាគឺស្ថិតក្នុងដំណាក់កាលដំបូងទាក់ទងនឹងលក្ខខណ្ឌផ្ទាល់ខ្លួនរបស់កីឡាករខាងលើ ហើយខណៈដែល Juventus រីករាយក្នុងការលក់ការយល់ព្រមលើកីឡាករវ័យ២៧ឆ្នាំរូនេះនឹងត្រូវបានទាមទារពីភ្នាក់ងារ និងម្តាយរបស់គាត់គឺ Veronique មុនពេលកិច្ចព្រមព្រៀងអាចដំណើរការបាន។

 Rabiot ធ្លាប់លេងឱ្យ Paris Saint-Germain និង Toulouse ហើយបានបង្ហាញខ្លួនឲ្យជម្រើសជាតិចំនួន២៩ដង។ គាត់បានជួយក្រុឈ្នះពានរង្វាន់ Ligue 1 ចំនួន៥ដង និងពានរង្វាន់ Serie A ម្តង។

 អ្នកចាត់ការទូទៅរបស់ Man United លោក Erik ten Hag នៅតែរក្សាក្តីសង្ឃឹមក្នុងការចុះហត្ថលេខាលើគោលដៅខ្សែបម្រើកណ្តាលរបស់គាត់គឺ Frenkie de Jong របស់ក្លិប Barcelona ទោះបីជាមានសញ្ញាដែលលេចចេញពីក្លិបអេស្ប៉ាញទាក់ទងនឹងការលក់កីឡាករហូឡង់ក៏ដោយ។ ការផ្ទេរនេះនឹងត្រូវចំណាយប្រាក់៦៥លានអឺរ៉ូ (៥៥លានផោន) បូករួមទាំង២០លានអឺរ៉ូនៅក្នុងកម្មវិធីបន្ថែម ទោះបីជារចនាសម្ព័ន្ធនៃការទូទាត់បន្ថែមមិនត្រូវបានសម្រេចក៏ដោយ។

 ក្លិប Chelsea ត្រូវ បាន គេ ជឿ ថា នឹង នាំ មុខ ការ ប្រជែង យក De Jong ពួកគេបានពិភាក្សាជាមួយ Barcelona ជុំវិញការចុះហត្ថលេខាលើកីឡាករវ័យ២៥ឆ្នាំរូបនេះ ហើយជឿថា គាត់ពេញចិត្តនឹងពួកគេជាង Man United

 Man United ដែលបានចាប់ផ្តើមយុទ្ធនាការ Premier League ជាមួយនឹងការបរាជ័យក្នុងផ្ទះខ្លួនឯង ទល់នឹងក្រុមBrighton កាលពីថ្ងៃអាទិត្យនោះក៏កំពុងកំណត់គោលដៅលើកីឡាករ Marko Arnautovic របស់ Bologna ថា ជាការចុះហត្ថលេខាដែលអាចធ្វើទៅបានដើម្បីជួយពង្រឹងជម្រើសនៃតំបន់ប្រយុទ្ធរបស់ក្លិប។ ចំណែកតម្លៃ អាចនឹង ស្ថិត ក្នុងរង្វង់១០លានផោន សម្រាប់ កីឡាករ វ័យ៣៣ឆ្នាំរូបនេះ (រូបភាព theguardian.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print