ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី០៩ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនយុវជនមួយក្រុមដែលធ្វើសកម្មភាពកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នៅសង្កាត់រតនៈ ក្រុងបាត់ដំបង។
របាយការណ៍ដដែលបន្តថា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងកស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិងលោកវរសេនីយ៍ទោ ភួង ចន្ទ័តារាស្នងការរងជំនួយការដឹកនាំការិយាល័យន គរបាលព្រហ្មទណ្ឌកម្រិតស្រាល និង ដោយ មាន ការសម្របសម្រួលទៅលេីនីតិវិធីពី ឯក ឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំ បូងខេត្តបាត់ដំបងផងនោះលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី០៨ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ នៅចំណុចភូមិរំចេក៤សង្កាត់រតនះ ក្រុងបាត់ដំបងខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ គាវ គឹមហៃភេទប្រុស អាយុ២០ឆ្នាំមានទីលំ នៅភូនៅភូមិរំចេក៤សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសាកសួរ ។
ក្រោយសមត្ថកិច្ចធ្វើការសាកសួររួចក៏ឈានដល់ ការនាំខ្លួនជនសង្ស័យ០៤នាក់ទៀត នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំ បង នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង ១២និង៣០នាទីនោះគឺ៖
១-ឈ្មោះ ឡាយ ខិត ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិអូរដំបង ឃុំអូរ ដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
២-ឈ្មោះ វង្ស វឌ្ឍវត្ថា ភេទប្រុស អា យុ ២០ ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះ ទី មុន្នីដាវុធ ភេទប្រុស អា យុ ១៦ ឆ្នាំ មានទីលំនៅភូមិ ទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤-ឈ្មោះ សយ វិស័យ ភេទប្រុស អា យុ ២០ ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ស្រុកសង្កែខេត្តបាត់ដំបង ។
សូមជម្រាបជូនថាមូលហេតុដែលឃាត់ខ្លួននេះគឺកាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២២វេលាម៉ោងប្រមាណ០២និង០០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ជន សង្ស័យទាំង០៥ នាក់ខាងលើ បានធ្វេីសកម្មភាពកាប់ម៉ូតូរបស់ជនរងគ្រោះឈ្មោះ រ៉ូន គឹមហ៊ ភេទប្រុស អាយុ ២៣ ឆ្នាំ នៅចំណុចមុខពេទ្យយាជី ស្ថិតក្នុងភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តា លឱ្យខូចខាតដោយអន្លើ ហើយនៅក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរ បាលនិងឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នការិយាល័យជំនាញ បានធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ច្បាប់៕
ដោយ៖សហការី