បណ្តាប្រទេសនៅអឺរ៉ុប ស្ងាត់ៗបង្កើនការទិញប្រេងពីរុស្ស៊ី

ចែករំលែក៖

តាមលទ្ធផលនៃការតាមដាន បណ្តាប្រទេស នៅតំបន់អាមេរិកខាងត្បូង រួមទាំងអុីតាលី អេស្ប៉ាញបានបង្កើនការទិញប្រេងឆៅពីរុស្ស៊ី ខណៈនៅដល់តែ៤ខែទៀតប៉ុណ្ណោះ ច្បាប់ហាមប្រាមទិញប្រេងពីរុស្ស៊ីរបស់អឺរ៉ុប ចូលជាធរមាន។

សារព័ត៌មាន Bloomberg នៅថ្ងៃទី ៨ខែសីហាបានផ្សាយថា តាមតួលេខនៃការតាមដាន នាវាដឹកប្រេងជាច្រើនបានទៅកាន់តំបន់អឺរ៉ុប តួលេខប្រេងឆៅរុស្ស៊ីចូលទៅកាន់កំពង់ផែ អុីតាលីនិងតួកគី បានកើនឡើងខ្ពស់គិតត្រឹមថ្ងៃទី៥ខែសីហា។ ផ្ទុយទៅវិញបណ្តាប្រទេសអឺរ៉ុបខាងជើង នាវាដឹកប្រេងចូលទៅតិចជាង។
សរុបទំនិញពីរុស្ស៊ីទៅកាន់តំបន់សមុទ្រ មេឌីទែរ៉ាណេ បានកើនឡើងខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលខែមិថុនា ពិសេសនៅក្នុងប្រទេស អុីតាលីនិងតួកគី ។ ជាមួយគ្នានេះដែរប្រទេសអេស៉្បាញ ក្រិចក៏បានវិលត្រឡប់ទៅកាន់ប្រភពផ្គត់ផ្គង់ ពីរុស្ស៊ីវិញ ដោយទទួលបានប្រេងឆៅ Urals ដំបូងចាប់តាំងពីសង្គ្រាមនៅក្នុងប្រទេសរុស្ស៊ី ។
បច្ចុប្បន្នប្រេងដឹកជញ្ជូនតាមដែនសមុទ្រពីរុស្ស៊ី មានដល់ទៅ ៥សែនបារ៉ែលក្នុងមួយថ្ងៃ គឺមិនមានការផ្លាស់ប្តូរ ច្រើនបើប្រៀបធៀបមុនពេលសង្គ្រាមកើតឡើង។ ទាំងនោះហើយបានជាប្រាក់ចំណូលរបស់រុស្ស៊ីពីការលក់ប្រេងបន្តកើនឡើងដដែល បើទោះបីរងការដាក់ទណ្ឌកម្មក៏ដោយ៕

...

រូប​ថត​ :​TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print