អតីតប្រធានាធិបតីត្រាំ បំផ្លាញឯកសារ ហែកទម្លាក់ចូលបង្គន់

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានច្រានចោលការចោទប្រកាន់ ថាបានបំផ្លាញឯកសារសំខាន់ៗ ហើយទម្លាក់ចូលក្នុងចានបង្គន់។

រូបភាពដែលបានផ្សព្វផ្សាយនៅក្នុងសៀវភៅដែលជិតដាក់លក់ អ្នកសារព័ត៌មាន New York Times បានផ្សាយថា លោកត្រាំធ្លាប់បានបំផ្លាញឯកសារហើយទម្លាក់ចូលបង្កន់បើកទឹក ឲ្យហូរទៅបាត់ រហូតដល់ទៅ២លើក។
លោកស្រី Maggie Haberman ជាអ្នកសារព័ត៌មាន របស់ New York Times បានលើកឡើងថា រូបភាពនៅក្នុងសៀវភៅដែលជិតដាក់លក់ស្តីពីលោកត្រាំ មានឈ្មោះថា “Confidence Man”។ រូបភាពទាំងនោះក៏ត្រូវបាន Axios ធ្លាប់បានផ្សព្វផ្សាយផងដែរ។
សារព័ត៌មានCNN បានផ្សាយថា អតីតប្រធានាធិបតីត្រាំធ្លាប់បានហែកឯកសារជាច្រើនលើក មិនគោរពទៅតាមច្បាប់រក្សាឯកសាររបស់ប្រធានាធិបតីអាមេរិក ។
លោកត្រាំ ក្នុងពេលធ្វើការនៅសេតវិមាន ធ្លាប់បានហែកឯកសារទម្លាក់ចូលចានបង្គន់ជាច្រើន ហើយសកម្មភាពទាំងនោះត្រូវបានគេដឹង ក្រោយពេលសេតវិមានស្ទះបង្គន់ ត្រូវហៅជាងទៅជួសជុលទើបដឹងថា ការរាំងស្ទះបង្កដោយសារតែឯកសារ ក្រដាស់លោកត្រាំបោះចោល។
ប៉ុន្តែលោកត្រាំបានច្រានចោលការចោទប្រកាន់ខាងលើ ហើយអ្នកនាំពាក្យរបស់លោកត្រាំ ក៏បានផ្ញើលិខិតតវ៉ាទៅកាន់ ស្ថាប័នព័ត៌មាន Axios ដោយនិយាយថា ការផ្សព្វផ្សាយខាងលើគឺជារឿងមិនពិត៕

...

រូប​ថត​ :​ Axios/CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print