ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី​០៩​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួន​ជនសង្ស័យចំនួន០២នាក់​ ពាក់ព័ន្ធករណីលួចម៉ូតូ​ប្រព្រឹត្តនៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់​ កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ថ្មីៗនេះ​។

របាយការណ៍​ដដែល​បន្តថា​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានកេីតឡេីង​កាលពីថ្ងៃទី០៨​ ខែសីហា​ម្សិលមិញនេះ​ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចបន្ទប់ជួល សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យទាំង២នាក់នេះម្នាក់ឈ្មោះ ផល វុទ្ធី ភេទប្រុស​ និងម្នាក់ទៀតឈ្មោះ សំ បូរិន​ ភេទប្រុស​ ទីកន្លែង​ស្នាក់​នៅ​មិន​ពិត​ប្រាកដ​។ ចំណែក​វត្ថុតាងដកហូត៖ ម៉ូតូម៉ាកសេ១២៥ របស់ជនរងគ្រោះ (ដែលជនសង្ស័យបានធ្វើសកម្មភាពលួចយក)។

បច្នុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិធីច្បាប់៕

...

ដោយ​៖អារុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print