លិខិតរំលែកមរណទុក្ខរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជូនចំពោះឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកា ពេន យុ

ចែករំលែក៖

ភ្នំពេញ : លិខិតរំលែកមរណទុក្ខរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជូនចំពោះឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកា ពេន យុត កុសលចិន្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ដែលបានទទួលមរណភាពនៅថ្ងៃអង្គារ ១២កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៩:១៥នាទី ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។

លិខិតរំលកមរណទុក្ខ ជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន ព្រមទាំងក្រុមគ្រួសារ

ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ!

តាងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីរន្ធត់ក្ដុកក្ដួល និងក្រៀមកំ ជាទីបំផុតចំពោះមរណភាពរបស់មហាឧបាសិកា ពោន យុត កុសលចិត្តមហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភ ដែលបានទទួលមរណភាពនៅថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៩:១៥នាទីព្រឹក ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ ខ្ញុំសូមសម្ដែងនូវសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគ ជាពន្លឹកជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបា សិកា ពេន យុត គឺជាការបាត់បង់ម្តាយក្មេក ម្ដាយ ជីដូន ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ក្នុងការថែរក្សា អប់រំផ្ដល់ដំបូន្មានដល់កូនចៅ ជាពិសេសបានបូជាកម្លាំងកាយចិត្តចូលរួមចំណែកយ៉ាងសកម្មក្នុង ការលើកស្ទួយតម្លៃព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា។

ជាថ្មីម្ដងទៀត ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព មហាឧបាសិកា ពន យុត កុសល ចិត្តមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សូមបានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។ សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដោយ ក្តីក្រៀមក្រំដ៏ជ្រាលជ្រៅពីខ្ញុំ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print