ខេត្តឧត្តរមានជ័យ : បុរសម្នាក់ឈ្មោះ សាបឿន រ៉ាន់ រស់នៅក្នុងភូមិកោគវត្ត ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នៅពេលជីកដីដើម្បីសង់បន្ទប់ទឹក បានប្រទះឃើញរូបបដិមាបុរាណចំនួន៥ព្រះអង្គ ដែលហាក់ដូចជាធ្វើពីសំរិទ្ធិ និងបានប្រគល់ជូនមន្រ្តីនគរបាលបេតិភណ្ឌខេត្តឧត្តរមានជ័យ រក្សាទុក។
សូមជម្រាបជូនថា, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា សម្បត្តិវប្បធម៌ខ្មែរ ចំនួន៣០រូប នឹងត្រូវបញ្ចូនពីសហរដ្ឋអាមេរិក មកប្រទេសកម្ពុជាវិញ។ វត្ថុទាំងនេះជាប់ពាក់ព័ន្ធនឹងករណីកាន់កាប់វត្ថុ បុរាណដោយខុសច្បាប់ ដែលត្រូវបានរឹបអូសដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក សហការជាមួយការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក អនុលោមតាមអនុស្សារណៈនៃការ យោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការដាក់កំរិតហាមប្រាមនូវការនាំចូល លើប្រភេទនៃវត្ថុបុរាណរបស់កម្ពុជា។
ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកពុទ្ធ សាសនា និងព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់ដ៏ពិចិត្រ ។ព្រះស្កន្ទគង់លើក្ងោក” និង “ព្រះគណេស ដែលត្រូវបាន លួចយកចេញពីប្រាសាទក្នុងរមណីយដ្ឋានកោះកេ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០នៃគ.ស.។ ប្រាសាទកោះកេរធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងសម័យសង្គ្រាម។
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២, ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក តំណាងឱ្យ រាជរដ្ឋាភិបាលកម្ពុជា និងលោក Damien Williams អគ្គរដ្ឋអជ្ញាសហរដ្ឋអាមេរិកនៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក បានចូលរួមនៅក្នុងពិធីប្រគល់-ទទួលសម្បត្តិវប្បធម៌ខ្មែរចំនួន៣០រូបនេះនៅទីក្រុងញូវយ៉ក។ ក្រសួងកំពុងធ្វើការ ជាមួយក្រុមហ៊ុនដឹកជញ្ចូន ដើម្បីចាត់ចែងការដឹកវត្ថុទាំង៣០រូបមកកម្ពុជាក្នុងពេលវេលាខាងមុខនេះ ហើយក្រសួង នឹងជូនព័ត៌មានបញ្ជាក់បន្ថែមនៅពេលវត្ថុទាំងនេះមកដល់កម្ពុជា។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា “យើងពិតជាសេចក្តីរំភើបទទួលស្វាគមន៍នៃការវិលត្រឡប់មកវិញនូវរតនសម្បត្តិដ៏ល្អឯកទាំងនេះ ដែលជាព្រលឹង បុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឱ្យភាពរុងរឿងនៃចក្រភពខ្មែរ។ លោកជំទាវរដ្ឋមន្ត្រី បានបន្ថែមថា “ការ បញ្ចូនមកវិញនេះគឺអាចសម្រេចទៅបានដោយសារកិច្ចសហប្រតិបត្តិការនិងការខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ (កម្ពុជា និងសហរដ្ឋអាមេរិក) និងក៏ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ តាមរយៈ នយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ឱកាសក្នុងការនាំមកវិញនូវព្រលឹងបុព្វបុរសខ្មែរ ដែលបាន”
រសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំនាសម័យសង្គ្រាម និងអសន្តិសុខ ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចសហ ប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ស្ថាប័ននានារបស់សហរដ្ឋអាមេរិក ជាពិសេស រដ្ឋអាជ្ញាសហរដ្ឋអាមេរិក នៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉កការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងស្ថានទូត ៕
ដោយ : សហការី