ឆេះអាងស្តុកប្រេងនៅគុយបា បានរាលដាលដល់អាងទី៤ហើយៗនៅមិនទាន់គ្រប់គ្រងបាននៅឡើយ

ចែករំលែក៖

ក្រោយរយៈពេលឆាបឆេះអាងស្តុកប្រេងនៅគុយបា៥ថ្ងៃមកហើយនោះ ពេលនេះអណ្តាតភ្លើងបានឆាបឆេះដល់អាងស្តុកទី៤ហើយក្នុងចំណោម៨អាង ហើយមកទល់ពេលនេះនៅមិនទាន់គ្រប់គ្រងបាននៅឡើយ ចំណែកក្រុមពន្លត់អគ្គិភ័យ១៤នាក់ក៏នៅបាត់ខ្លួននៅឡើយដែរ។
ភ្លើងឆេះអាងស្តុកប្រេង កើតឡើងនៅក្នុងទីក្រុងដែលមានពលរដ្ឋជាង១៤០ពាន់នាក់ស្ថិតនៅក្នុងខេត្ត Matanzas នៃប្រទេសគុយបា តាំងពីថ្ងៃទី៥ខែសីហា ក្រោយត្រូវរន្ទះបាញ់ចំអាងស្តុកប្រេង។
លោក Alexander Avalos Jorge ប្រធានក្រុមពន្លត់អគ្គិភ័យ គុយបាបានឱ្យដឹងថា ពេលនេះអណ្តាតភ្លើងបានបន្តរាលដាលដល់អាងស្តុកប្រេងទី៤ហើយក្នុងចំណោម៨អាង។ កាលពីថ្ងៃទី ៩ខែសីហា ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យបានព្យាយាមការពារអាងស្តុកប្រេង៤ផ្សេងទៀតឱ្យគេចផុតពីភ្លើងឆេះ។
អភិបាលខេត្ត Matanzas លោក Mario Sabinesបានឱ្យដឹងថា ពេលនេះក្រុមពន្លត់អគ្គិភ័យនៅតែបន្តសកម្មភាពពន្លត់ភ្លើងដែល កំពុងឆាបឆេះ។ កាលពីចុងសប្តាហ៍កន្លងមក ប្រទេសម៉ិចស៊ីកូ និងវេណេហ្ស៊ុយអេឡាបានបញ្ជូនក្រុមពន្លត់អគ្គិភ័យជាច្រើនទៅជួយទប់ស្កាត់៕ ដោយ ធីរីណា

...

រូប​ថត​ :​AFP/GETTY IMAGES

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print