លោកស្រី សូ ស្រីពៅ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាអនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ គឺព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែងលោកស្រី សូ ស្រីពៅ ជាអនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។
ព្រះមហាក្សត្រត្រាស់បង្គាប់

មាត្រា ១ តែងតាំងមុខតំណែងលោកជំទាវ សូ ស្រីពៅ ជាអនុរដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល ។
មាត្រា ២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ខាងក្រោមនេះជាព្រះរាជក្រឹត្យតែងតាំង៖

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print