ភ្នំពេញ : សាររំលែកមរណទុក្ខ
ជូនចំពោះ
ឯកឧត្ដម ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី ព្រមទាំងក្រុមគ្រួសារ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវជាទីគោរពរាប់អាន!
ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំ និងរន្ធត់ចិត្តជាអនេក ដោយទទួលបានដំណឹងថា មហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពោន យុត ដែលត្រូវជាម្តាយក្មេក ម្តាយបង្កើតរបស់ ឯកឧត្តមរដ្ឋមន្រ្តី និង លោកជំទាវ បានទទួលអនិច្ចកម្ម កាលពីវេលាម៉ោង ៩ : ១៥ នាទីព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នេះ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។
នៅក្នុងវេលាដែលពោរពេញទៅដោយសមានទុក្ខ និងសេចក្តីសោកសង្រេងនេះ ខ្ញុំ និងភរិយា សូមចូលរួម រំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំនេះ និងសូមសម្តែងនូវការសោកស្ដាយប្រកបដោយក្តីសង្វេគ ស្រណោះ អាឡោះអាល័យជាមួយ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការ បាត់បង់មហាឧបាសិកាកុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពោន យុត ដែលមិនត្រឹមតែជាការបាត់បង់ដ៏ធំធេង នូវម្តាយបង្កើត ម្តាយក្មេក ជីដូន និងជីទួត ដែលប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ និងជាទីគោរពស្រឡាញ់ នៃកូនចៅចៅទួតទាំងអស់គ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបាត់បង់នូវមហាពុទ្ធសាសនិកមួយរូបដ៏ល្អប្រពៃ ដែលបានលះបង់កម្លាំងកាយចិត្ត បញ្ញា ស្មារតី និងធនធាន ក្នុងការចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធ សាសនានៅកម្ពុជាដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានភាពរីកចម្រើនរហូតមកទល់សព្វថ្ងៃ។ និងភរិយា សូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសិកាកុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពោន យុត ឆាប់បានចាប់កំណើតនៅទីឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តមរដ្ឋមន្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការគោរព រាប់អានដ៏ជ្រាលជ្រៅ និងការរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំបំផុតអំពីខ្ញុំ និងភរិយា៕
ដោយ : សិលា