មេបញ្ជាការរងកងរាជអាវុធហត្ថ បានដឹកនាំកម្លាំងចម្រុះ ចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផល

ចែករំលែក៖

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ ចុះបំពេញការងារទទួលបានលទ្ធផល ដោយឃើញជាក់ស្ដែងពីបងប្អូនប្រជានេសាទ នៅតែបន្តនេសាទហួសដែនកំណត់ និងប្រើឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំដូច្នេះហើយក្រុមការងារនៅតែចុះបង្ក្រាប និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា ព្រោះរដូវទឹកឡើងគឺជារដូវត្រីពង។

      លោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថបានដឹកនាំក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង  ខេត្តកំពង់ធំ លទ្ធផលអនុវត្តបាន (០១ករណី) បានចុះរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទ  មានដូចជា÷ របាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០៣របាំងប្រវែង៤៥០ម៉ែត្រ លូសាច់អួនចំនួន០៧មាត់ ឡុកសាច់ស្បៃមុងចំនួន០៦គ្រឿង បង្គោលឈើចំនួន៤០០ដើម              ចាក់ប្រលែងចូលបឹងធម្មជាតិទម្ងន់១៥គីឡូក្រាម។   ​

       

     មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការយកចិត្តទុកដាក់ ការថែរក្សានូវធនធានធម្មជាតិនៅជុំវិញបឹងទន្លេសាប ព្រោះកន្លងមកការនេសាទហួសដែនកំណត់ និងការប្រើប្រាស់លក្ខណៈទ្រង់ទ្រាយធំធ្វើឲ្យការបាត់បង់នូវពូជត្រីមួយចំនួន។ អាស្រ័យហេតុនេះហើយសូមអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់មេត្តាជួយទប់ស្កាត់ និងការពារពូជត្រីនៅរដូវទឹកឡើង គឺជារដូវត្រីពង ដើម្បីរក្សាពូជត្រីឲ្យបានគង់វង្សជានិរន្តរ៍ផងដែរ។​

             គួរបញ្ជាក់ផងដែរថាសម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃនេះប្រចាំការនៅកន្លែង។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print