សម្តេចតេជោ ហ៊ុនសែន អញ្ជើញមកដល់ទឹកដីកំណើតរបស់សម្តេចហើយ នាខេត្តកំពង់ចាម ដើម្បីមកចូលរួមក្នុងពិធីបុណ្យខួប ១០០ថ្ងៃ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ចែករំលែក៖

ខេត្តកំពង់ចាម : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់ទឹកដីកំណើតរបស់សម្តេចហើយ នាខេត្តកំពង់ចាម ដើម្បីមកចូលរួមក្នុងពិធីបុណ្យខួប ១០០ថ្ងៃ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ ដំណើរអញ្ជើញដ៏កក់ក្តៅនេះក៏មានការទទួលបដិសណ្ឋារកិច្ចដ៏ខ្ពង់ខ្ពស់ពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា, សម្តេចឧត្តមទេពញាណ ហ៊ុន ណេង
ដែល​ត្រូវជា​បងប្រុស​បង្កើត​របរបស់ សម្តេចតេជោនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ទទួល​មរណភាព​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ៥ ខែ​ឧសភា​ ឆ្នាំ២០២២ ដោយ​ជំងឺ​បេះដូង។ ដំបូងឡើយ បើ​តាម​ដំណឹង​មរណភាព​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក បញ្ជាក់អោយដឹងពីលោកឪត្តសេនីយ៍ឯក ហ៊ុន ជា ក្មួយប្រុសបង្កើតរបស់គាត់ ។

សម្តេចឧត្តមទេពញាណ ហ៊ុន ណេង
មាន​ជន្មាយុ ៧២ ឆ្នាំ ​បាន​បម្រើ​ការងារ​រាជការ​ក្នុង​នាម​ជា​តំណាង​រាស្ត្រ​ម្នាក់​ប្រចាំ​ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ទី ៤ នៃ​រដ្ឋសភា​ជាតិ​កម្ពុជា។
មរណភាព​ដដែល​នោះ ពិធី​បុណ្យ​សព​របស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបាន​រៀបចំ​ឡើង​នៅ​ភូមិ​ត្រពាំងចារ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់​ចាម៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print