Real Madrid ឈ្នះពានរង្វាន់ UEFA Super Cup ជាលើកទី៥

ចែករំលែក៖

ខ្សែប្រយុទ្ធ Karim Benzema បានបន្តការកត់ត្រាពិន្ទុកាន់តែខ្ពស់ក្នុងការឈ្នះពាន Ballon d’Or របស់គាត់ជាមួយនឹងគ្រាប់បាល់ទី៣២៤ សម្រាប់ម្ចាស់ជើងឯកអឺរ៉ុប Real Madrid ខណៈដែលក្រុមនេះបានផ្តួលក្រុម Eintracht Frankfurt ២ទល់០ ដើម្បីលើកពាន UEFA Super Cup នៅកីឡដ្ឋាន Helsinki

ក្រុមរបស់លោក Carlo Ancelotti ដែលបានផ្តួលក្រុម Liverpool ដើម្បីឈ្នះពានរង្វាន់ Champions League កាលពីខែឧសភា ហើយក៏បានផ្តួល Frankfurt ដែលគ្រាប់ទី១រកបានដោយ David Alaba ស៊ុតបំប៉ោងសំណាញ់ទីនាទីទី៣៧ ដោយអ្នកចាំទី Frankfurt កីឡាករ Kevin Trapp មិនអាចជួយសង្គ្រោះបានឡើយ។ គ្រាប់ទី២រកបានដោយខ្សែប្រយុទ្ធ Benzema នៅនាទីទី៦៥ ពីការបញ្ជូនបាល់របស់ Vinicius Jr ដើម្បីឈានទៅឈរលេខ២ក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីគ្រប់ពេលរបស់ Real Madrid ដោយវ៉ាដាច់ Raul និងតាមពីក្រោយកីឡាករ Cristiano Ronaldo ដែលមាន៤៥០គ្រាប់។

Benzema នឹងចេញពីរដូវកាលដ៏ជោគជ័យបំផុតក្នុងអាជីពរបស់គាត់ ដោយស៊ុតបញ្ចូលទីបាន៤៤គ្រាប់ក្នុង៤៦ប្រកួតសម្រាប់ក្រុមReal Madrid ដើម្បីជួយក្រុមរបស់គាត់ឈ្នះ Champions League និង La Liga ពីរដង ហើយគាត់មើលទៅនឹងបន្តទម្រង់លេងល្អបន្តទៀត។ កីឡាករវ័យ៣៤ឆ្នាំរូបនេះបានធ្វើជាប្រធានក្រុម Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ Super Cup បាននិយាយថា នៅសប្តាហ៍នេះអតីតមិត្តរួមក្រុម Ronaldo បានជួយខ្ញុំក្នុងនិងក្រៅទីលាន ប៉ុន្តែបានសារភាពថា គាត់អាចសម្របខ្លួនទៅនឹងការប្រកួតរបស់គាត់ និងរកគ្រាប់បាល់បានបន្ថែមទៀតនៅពេលដែលគាត់ចាកចេញ។

 បន្ទាប់ពីគ្រាប់បាល់របស់គាត់ក្នុងការប្រកួត Super Cup កីឡាករ Benzema ស្ថិតនៅលំដាប់ទី២បន្ទាប់ពី Ronaldo ជាអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់ពេលរបស់ Real Madrid និងសម្លឹងមើលការអបអរសាទរបុគ្គលក៏ដូចជារង្វាន់របស់ក្រុម ក្លាយជាអ្នកនាំមុខគេក្នុងការឈ្នះ Ballon d’Or នៅខែតុលា។

លោក Ancelotti បានដាក់ឈ្មោះ១១នាក់ដូចគ្នាដែលបានចាប់ផ្តើមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ហើយបានបន្ថែមពានរង្វាន់ Super Cup ជាលើកទី៥ក្នុងក្លិបមួយនេះ។ ទន្ទឹមនឹងនោះក្រុម Frankfurt ទទួលបានកន្លែងមួយនៅក្នុងការប្រកួតកម្រិតកំពូលរបស់ទ្វីបអឺរ៉ុបជាមួយនឹងការស៊ុតបាល់ប៉េណាល់ទីវគ្គផ្តាច់ព័ត្រពានរង្វាន់ Europa League របស់ពួកគេដោយជោគជ័យលើក្រុម Rangers

 សម្រាប់ការប្រកួតបន្ទាប់របស់ក្រុម Real Madrid នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Almeria នៅរាត្រីថ្ងៃអាទិត្យដែលជាការប្រកួតបើករដូវកាលថ្មី២០២២២០២៣នៅលីកកំពូលអេស្ប៉ាញ។ ចំណែកក្រុម Frankfurt ក៏នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Hertha Berlin នៅរាត្រីថ្ងៃសៅរ៍នេះក្នុងលីកកំពូលអាល្លឺម៉ង់ផងដែរ (រូបភាព BBC Sport/Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print