បើកម៉ូតូសណ្ដោងរ៉ឺម៉ករេចង្កូតជ្រុលទៅបុកម៉ូតូ zoomer x បណ្ដាលឱ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល: មនុស្សប្រុសស្រី៣នាក់ បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូសណ្ដោងរ៉ឺម៉កបុកជាមួយម៉ូតូ zoomer x នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២០-២១ នាវេលាម៉ោង៦និង៤៥នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់មានគ្នា៣នាក់ ទី១-ឈ្មោះ សូ សាវឿន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្វាយឯម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាអ្នកបើកបរម៉ូតូម៉ាកHONDA ZOOMER-X ពណ៌ក្រហម ប្រភេទស្រី ពាក់ស្លាកលេខ ស្វាយរៀង1M-4428, ទី២-ឈ្មោះ ង៉ែត លឹម ភេទស្រី អាយុ២៩ឆ្នាំ (អ្នករួមដំណើរប្រពន្ធ) និងទី៣-ឈ្មោះ សូ ឆនីន ភេទស្រី អាយុ១ឆ្នាំ (អ្នករួមដំណើរត្រូវជាកូន) ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិស្វាយឯមជាមួយគ្នា ។ ចំណែកភាគីម្ខាងទៀតឈ្មោះ អ៊ុល ស៊ីណេង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល បើកបរម៉ូតូម៉ាក HONDA WAVE ពណ៌ក្រហម ប្រភេទស្រី ពាក់ស្លាកលេខគ្មាន (ប្រភេទសណ្ដោងរ៉ឺម៉ក) មានអ្នករូមដំណើរចំនួន០២នាក់ គឺឈ្មោះ ចំរើន វិន ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ ចំរើន ទិត្យ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកោះកែក្រោមជាមួយគ្នា។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើគេបានឃើញម៉ូតូសណ្ដោងរ៉ឺម៉កបើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ១ ។លុះបើកមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែរេចង្កូតជ្រុលទៅបុកជាមួយម៉ូតូម៉ាកHONDA ZOOMER-X ដែលបើកបរក្នុងទិសដៅផ្ទុយគ្នាបណ្តាលឱ្យរងរបួសធ្ងន់អ្នកបើកម៉ូតូឈ្មោះសូ សា
វឿន ,ឈ្មោះង៉ែត លឹម ,ឈ្មោះសូ ឆនីន និងរបួសស្រាលអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កឈ្មោះ អ៊ុល ស៊ីណេង ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់។
ចំពោះអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កនិងមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី។
សន្និដ្ឋានបឋម: ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កឈ្មោះ អ៊ុល សាវឿន ធ្វេសប្រហែស មិនប្រុងប្រយ័ត្ន រេចង្កូតមកបុកម៉ូតូម៉ាក zoomer x ៕

...

ដោយ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print