គ្រាន់តែឪពុកសុំលុយ១ពាន់រៀលកូនចិត្តខ្លាំងប្រើហិង្សារងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រើហិង្សាវាយឪពុកបង្កើតគ្រាន់តែសុំលុយ១ពាន់រៀលទិញស្រាផឹក។

ការឃាត់ខ្លួននេះធ្វើឡើងថ្ងៃទី១០ខែសីហាឆ្នាំ២០២២វេលាម៉ោង៣និង២០នាទីរសៀល នៅចំណុចភូមិពោន ឃុំដូង ស្រុករមាសហែកខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះ
មាគ សារន  អាយុ៣៦ឆ្នាំ រស់នៅភូមិពោន ឃុំដូង ស្រុករមាសហែក។

ចំណែកឪពុករងគ្រោះមានឈ្មោះមាគ សារ៉ាយ អាយុ៥៨ឆ្នាំ រងរបួសបែកក្បាលធ្ងន់។

តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុគេឃើញជនសង្ស័យជាកូនបានផឹកស្រាស្រវឹងមកដល់ផ្ទះខណះនោះឪពុកបានដើរមកជិតហើយក៏បាននិយាយសុំលុយចំនួន១ពាន់រៀលដើម្បីទិញស្រាហូប។

ប្រភពបន្តថាក្រោយមកស្រាប់តែកូនខឹងខ្លាំងក៏ស្ទុះ ទៅយកកំណាត់ឈើដោយមានដំដែកគោលភ្ជាប់ឈើពីរកំណាត់វាយទៅលើឪពុកបង្កើតបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយបង្កហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូងបានចុះទៅដល់កន្លែងកើតហេតុនិងបាននាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកកន្លែងអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជំនាញជនសង្ស័យបានឆ្លើយសារភាពថាពិតជាបានយកកំណាត់ឈើដោយដំដែកគោលតភ្ជាប់ពីកំណាត់វាយទៅលើឪពុករបស់ខ្លួនពិតប្រាកដមែន ។

បន្ទាប់មកសមត្ថកិច្ចបានរាយការណ៍សុំយោបល់លោកព្រះរាជអជ្ញាអមសាលាដំបូងខេត្តស្វាយរៀងដើម្បីឃាត់ខ្លួនជនសង្ស័យកសាងសុំណុំរឿងតាមច្បាប់៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print