ភ្នំចំបាប់ នៃស្រុកបាទី ខេត្តតាកែវ ត្រូវបានឈ្មួញកាយដីភ្នំលក់ធ្វេីជាអាជីវកម្មផ្ទាល់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ ៖ តាមប្រជពលរដ្ឋបានរាយកាមកថា​ ភ្នំចំបាប់ ស្ថិតនៅក្នុងភូមិរំចេក​ ឃុំត្នោត​ ស្រុកបាទី​ ខេត្តតាកែវ​ បច្ចុប្បន្នកំពុងត្រូវបានក្រុមឈ្មួញសម្រុកដាក់គ្រឿងចក្រ កាយដីយកទៅលក់យ៉ាងអាណាធិបតិយ្យធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួនរយះពេលជាងមួយសប្តាហ៍មកហើយ ។
ប្រជាពលរដ្ឋរស់នៅភូមិរំចេក​ ឃុំត្នោត​ ស្រុកបាទី​ ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ រៀបរាប់ឱ្យដឹងថា ភ្នំបាប់ប៉ុន្មានឆ្នាំមុន ក៏មានក្រុមហ៊ុនគាស់ កកាយ ដាក់គ្រាប់បែកបំផ្ទុះ យកថ្មភ្នំលក់រាប់ឆ្នាំ ដែលធ្វើអោយបាត់បង់រូបរៀងភ្នំស្ទើរមួយចំហៀងបាត់ទៅហើយ ប៉ុន្តែដោយសារមានការទទូចស្នើសុំម្តងហើយម្តងទៀតពីសំណាក់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរជើងភ្នំ ទើបមានការអន្តរាគមន៍ពីអាជ្ញាធរទប់ស្កាត់លែងឱ្យមានសកម្មភាពកាយថ្មភ្នំបន្តទៀត ។
ប្រជាពលរដ្ឋរៀបរាប់បន្តថា បច្ចុប្បន្មនេះស្រាប់តែមានឈ្មួញធ្វើសកម្មភាពកាយដីភ្នំចំបាប់យកទៅលក់យ៉ាងអាណាធិបតិយ្យរយះពេលជាងមួយសប្តាហ៍មកហើយ ដោយមិនទាន់ឃើញមានសមត្ថកិច្ច អាជ្ញាធរចុះមកត្រួតពិនិត្យ ដើម្បីទប់ស្កាត់នៅឡើយ ។
ពលរដ្ឋលើកជាសំនួរសួថា សកម្មភាពកាយដីភ្នំចំបាប់លក់យ៉ាងអាណាធិបតិយ្យបែបនេះ តើអាជ្ញាធរស្រុកបាទី ជាពិសេស អាជ្ញាធរខេត្តតាកែវ ដឹង ឬមិនដឹង ? ឬក៏ដឹងហើយ តែធ្វើមិនដឹង ? ។
ចំពោះបញ្ហានេះបងប្អូនប្រជាពលរដ្ឋរស់នៅ
ភូមិរំចេក​ ឃុំត្នោត​ ស្រុកបាទី​ ខេត្តតាកែវ ទាំងអស់ សូមសំណូមពរអាជ្ញាធរស្រុកបាទី ជាពិសេស ឯកឧត្តម អភិបាលខេត្តតាកែវ មេត្តាជួយត្រួតពិនិត្យទប់ស្កាត់ក្នុងការថែរក្សាស្ថានភាពភ្នំចំបាច់អោយបាននៅគង់វង់យូអង្វែងទុកជាកេរ្តិ៍ដំណែលសម្រាប់កូន ចៅជំនាន់ក្រោយៗ បានស្គាល់ ។
ពាក់ព័ត៌មានករណីកាយដីភ្នំចំបាក់យកទៅលក់យ៉ាងអាណាធិបតិយ្យ លោក ភួន ឈីម អភិបាលស្រុកបាទី ឆ្លើយតបជាមួយ មកក្រុមការងារនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ តាមរយះទូរស័ព្ទ ថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយនោះទេ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print