ក្នុងរយៈពេល៧ខែនេះកម្ពុជានាំទំនិញចេញមានតម្លៃជាង ១៣ ប៊ីលានដុល្លារកើនឡើង៣០%

ចែករំលែក៖

ភ្នំពេញ៖ បើទោះជាស្ថិតនៅក្នុងបរិបទជំងឺកូវីដ19 ក៏ដោយក៏សេដ្ឋកិច្ចនៃការនាំចេញរបស់កម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់។ ពោលគឺនៅក្នុងរយៈពេល ៧ខែកន្លងមកនេះកម្ពុជាបាននាំទំនិញចេញសរុបជាទឹកប្រាក់ប្រមាណ ១៣ប៊ីលានដុល្លារ កើនឡើងប្រមាណជាង៣០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។

បើតាមតួលេខចេញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជាបានឱ្យដឹងថា កម្ពុជានាំចេញទំនិញចេញមានទឹកប្រាក់ជាង ១៣ ប៊ីលានដុល្លារ ក្នុងរៈពេល៧ខែ ឆ្នាំ ២០២២នេះ កើនឡើង ៣០.៧ ភាគរយ ធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលសំលៀកបំពាក់ ស្បែកជើង,កាបូបធ្វើដំណើរ រួមចំណែកពាក់កណ្តាលនៃទំនិញនាំចេញរបស់កម្ពុជា។

យោងតាមរបាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទំហំពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា សម្រេចបាន ៣២.៨២ប៊ីលានដុល្លារ ក្នុងអំឡុងពេលពីខែមករា ​ដល់ខែកក្កដា ឆ្នាំនេះ កើនឡើង​ ២១.៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

សម្រាប់ការនាំចេញសហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញសំខាន់របស់ទំនិញរបស់កម្ពុជា ​មានតម្លៃទឹកប្រាក់ ប្រមាណ ៥ ៦៩៥ លានដុល្លារ ដោយបានរួមចំណែក ​ប្រមាណ ៤៣ ភាគរយ​នៃតម្លៃការនាំចេញ​សរុប​ក្នុងរយៈពេលនេះ។ ផលិតផលឧស្សាហកម្មសំខាន់ៗមួយចំនួនដូចជាសម្លៀកបំពាក់កាត់ដេរ,ផលិត ផលស្បែកជើងនិងកង់…ជាដើម..ជាគោលដៅក្នុងការនាំទៅកាន់សហរដ្ឋអាមេរិក៊

ប្រទេសវៀតណាម និងប្រទេសចិន​ ជាទីផ្សារធំលំដាប់ទីពីរ និងទីបី​ ដោយមានទំហំនាំចេញ ១ ៣២៦ លានដុល្លារ​និង ៨០៩ លានដុល្លារ។ ចំណែក ការនាំចូលរបស់កម្ពុជា ​មានតម្លៃ ១៩ ប៊ីលាន​ដុល្លារ​កើនឡើង ១៥.៤ ភាគរយ ​ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

ទំនិញសំខាន់ៗ​ដែលកម្ពុជា នាំចេញ មានដូចជា សំលៀកបំពាក់ តម្លៃសរុប ៥ ៦១៩ លានដុល្លារ,វត្ថុអំពីស្បែក តម្លៃ ១ ២២៥ លានដុល្លារ,ផលិតផលស្បែកជើង តម្លៃ ១ ០៤៥ លានដុល្លារ,ឧបករណ៍អគ្គីសនីតម្លៃ ៩២៧លានដុល្លារ​។

អនុរដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជ កម្មលោកប៉ែន សុវិជាតិ​ លើកឡើង​ក្នុង​សន្និសីទ​សារ ព័ត៌មាន កាលពីពេលថ្មីៗនេះថា ​បានចាត់ទុកកំណើននេះ ដោយសារតែការ​ចាប់ផ្តើម​ឡើងវិញពេញលេញនៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា ​ការអនុគ្រោះពាណិជ្ជកម្ម និង​ការ​កើនឡើង​នៃតម្រូវការសកល។

លោកអ្នកនាំពាក្យបានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី,ភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​ក្នុងតំបន់ (RCEP) ​ដែលបានចូលជាធរមានក្នុងខែ មករា​កន្លងទៅ ក៏បានរួមចំណែកដល់កំណើននេះ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print