រីករាយការជួបជុំ និងអបអរពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍

ចែករំលែក៖

ភ្នំពេញ៖ ណាហ្គាវើលដ៍ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ផ្តល់ជូននូវការជួបជុំដ៏រីករាយ និងកម្មវិធីប្រូម៉ូសិនដ៏ច្រើនក្នុងឱកាសពិធីបុណ្យសែនព្រះខែ ដូចជា​ នំសែនព្រះខែខ្ចប់ក្នុងប្រអប់នាំសំណាង ម្ហូបសុភមង្គល ការសម្តែងសិល្បៈ និងការតុបតែងលម្អក្នុងអគារដ៏ទាក់ទាញដើម្បីផ្តល់នូវបទពិសោធន៍មិនអាចបំភ្លេចបានសម្រាប់គ្រប់គ្នា។

ការជាវ និងចែករំលែកនំព្រះខែដល់មនុស្សជុំវិញ គឺជាទំនៀមទម្លាប់ដែលត្រូវបានអនុវត្តជាយូរមកហើយនៅក្នុងតំបន់។ ក្រុមមេចុងភៅប្រចាំភោជនីយដ្ឋានចិន Hall of Golden Chimes និង Fortune Palace របស់ណាហ្គាវើលដ៍ បានច្នៃបង្កើតនំព្រះខែ និងដុតថ្មីៗរៀងរាល់ថ្ងៃដោយប្រើគ្រឿងផ្សំស្រស់ៗគុណភាពខ្ពស់ដែលផ្តល់នូវសាច់នំ និងស្នូលល្មួតឆ្ងាញ់ជាប់ចិត្ត។

នំមាន ៤ រសជាតិសម្រាប់ជ្រើសរើស​ (ស្នូលធម្មតា ឬមានស៊ុតពីរ) ដូចជារសជាតិគ្រាប់ឈូកសបែបហុងកុង ស្លឹកតើយ ទុរេនបែបអាស៊ី និងទីរ៉ាមីស៊ុបែបអ៊ីតាលី។ ឆ្នាំនេះ ណាហ្គាវើលដ៍បានរចនាប្រអប់នំនាំសំណាងថ្មីដែលមាន ៣ ទំហំផ្សេងគ្នា ៖ ប្រអប់ដែលមាននំ ១ ដុំ (តម្លៃចាប់ពី ១៤ ដុល្លារ) ប្រអប់ដែលមាននំ ៤ ដុំ (តម្លៃចាប់ពី ៥៥ ដុល្លារ) និងប្រអប់ដែលមាននំ ៨ ដុំ (តម្លៃចាប់ពី ១០៨ ដុល្លារ) ជាកាដូដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភ័ក្តិ​ ដៃគូធុរកិច្ច និងមិត្តរួមការងារ ។ល។

កម្ម៉ង់នំព្រះខែដោយទាក់ទងទៅកាន់ ០១៥ ៤០២ ៣៤៥ ឬ [email protected] ។ នំព្រះខែ ក៏មានដាក់លក់រៀងរាល់ថ្ងៃផងដែររហូតដល់ថ្ងៃទី១០ ខែកញ្ញានៅកន្លែងទទួលភ្ញៀវ Lobby Lounge និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាវើលដ៍ទី១ និងភោជនីយដ្ឋាន Golden Bowl, Food Pavilion និង Hall of Golden Chimes នៅណាហ្គាវើលដ៍ទី២។ សូមតាមដានទំព័រ Facebook និង WeChat របស់ណាហ្គាវើលដ៍ដើម្បីចូលរួមការប្រកួតប្រជែង និងឱកាសឈ្នះនំព្រះខែ!

ណាហ្គាវើលដ៍ ក៏មានបម្រើជូននូវម្ហូបពិសេសច្រើនជម្រើសនៅក្នុងឱកាសដ៏ពិសេសនេះផងដែរ។ ប៊ុហ្វេឌីមសាំនៅភោជនីយដ្ឋានចិន Hall of Golden Chimes ឥឡូវនេះមានបម្រើជូនក្នុងពេលថ្ងៃត្រង់រៀងរាល់ថ្ងៃ ពីម៉ោង ១១ ព្រឹកដល់ ២:៣០ រសៀល រីឯថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ ចាប់ផ្តើមបម្រើជូនពីម៉ោង ១០:៣០ ព្រឹក (សូមណែនាំឲ្យកក់ទុកជាមុន) ម្នាក់ ២៩ ដុល្លារ និងការបញ្ចុះតម្លៃពិសេសសម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ។

ប្រសិនបើលោកអ្នកមានបំណងចង់ទទួលទានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់បំផុត សូមអញ្ជើញទៅពិសាអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea ដែលមានអាហារប៊ុហ្វេច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញ រួមមាន គ្រឿងសមុទ្រស្រស់ សាច់អាំង សាច់ដុត ម្ហូបពេញនិយមបែបអាស៊ី អាហារបែបអឺរ៉ុប និងបង្អែម ម្នាក់ត្រឹមតែ ២៩ ដុល្លារពីថ្ងៃចន្ទដល់ថ្ងៃសុក្រ និងម្នាក់ ៣៥ ដុល្លារនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដែលមានបន្ថែមគ្រឿងសមុទ្រ។

ណាហ្គាវើលដ៍ ក៏មានផ្តល់ជូនការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែផងដែរដែលចូលរួមសម្តែងដោយសិល្បករ និងសិល្បការិនីជាតិ និងអន្តរជាតិ រៀងរាល់ថ្ងៃ ពីម៉ោង ៦ ល្ងាចនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ រហូតដល់ថ្ងៃទី១១ ខែកញ្ញា។ លោកអ្នកអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយអ្នកសិល្បៈក្នុងឈុតសម្លៀកបំពាក់បែបចិនបន្ទាប់ពីពួកគេបានសម្តែងផងដែរ។

ទទួលយកនូវពេលវេលាដ៏រីករាយជាមួយមនុស្សជាទីស្រឡាញ់ក្នុងឱកាសពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍!​ ៕ដោយ​៖ស​ តារា

នំសែនព្រះខែគុណភាពរបស់ណាហ្គាវើលដ៍ ចាប់ផ្តើមដាក់លក់រៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី១០ ខែកញ្ញាដែលមានរសជាតិគ្រាប់ឈូកសបែបហុងកុង ស្លឹកតើយ ទុរេន និងទីរ៉ាមីស៊ុ

ប៊ុហ្វេឌីមសាំពិសេស បម្រើជូនរៀងរាល់ថ្ងៃក្នុងពេលថ្ងៃត្រង់នៅភោជនីយដ្ឋានចិន Hall of Golden Chimes សម្រាប់ការជួបជុំដ៏រីករាយ និងសុភមង្គល

...

សូមអញ្ជើញទៅទស្សនាការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែ រៀងរាល់ថ្ងៃ ពីម៉ោង ៦ ល្ងាចនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print