បើករថយន្ដក្នុងសភាពស្រវឹងរេចង្កូតទៅបុកម៉ូតូមួយគ្រឿងបើកនៅខាងមុខបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល: បុរសម្នាក់បើករថយន្ដក្នុងសភាពស្រវឹងចូលក្នុងគន្លងផ្លូវម្ខាងទៀតបណ្ដាលឱ្យបុកម៉ូតូ១គ្រឿង ដែលបើកនៅខាងមុខច្រាសទិសគ្នា ធ្វើឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៦និង១៥នាទី នៅត្រង់ចំណុចខាងជើងរង្វង់មូលព្រែកសំរោងប្រហែល១០០ម៉ែត្រ លើផ្លូវលេខ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឱ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង2A-0994 បើកបរដោយឈ្មោះ គុជ ពន្លឺ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន) ។ ចំណែកជនរងគ្រោះឈ្មោះ ទូច ចាន់ផល្លីការ ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចតុមុខ) បើកបរម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខកណ្ដាល1AL-7939។
ប្រភពដដែលបន្តថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង2A-0994 អ្នកបើកបរឈ្មោះគុជ ពន្លឺ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន) មានទិសដៅពីជើង ទៅត្បូង។ លុះបើកមកដល់ចំណុចកើតហេតុខាងលើបានបានរេចង្កូតរថយន្តចូលក្នុងគន្លងផ្លូវម្ខាងទៀត ស្របពេលនោះម៉ូតូជនរងគ្រោះខាងលើកំពុងធ្វើដំណើរច្រាសទិសគ្នាក៏បណ្ដាលឱ្យបុកគ្នាពេញមួយទំហឹង ធ្វើឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចតុមុខ) ។

ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែង កសាងឯកសារដកហូតវត្ថុតាងមធ្យោបាយទាំង២គ្រឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមនីតិវិធី ។
មូលហេតុដែលបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបណ្ដាលមកពីអ្នកបើកបររថយន្ដបើកក្នុងសភាពស្រវឹងចូលក្នុងគន្លងផ្លូវម្ខាងទៀត ទើបធ្វើឱ្យរថយន្តបុកម៉ូតូបណ្ដាលឱ្យស្ត្រីជាអ្នកជិះម៉ូតូរងរបួស ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print