នគរបាល​ស្រុក​ភ្នំព្រឹក​ ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​បង្គាប់​របស់​តុលាការ​ ពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

ចែករំលែក៖

ខេត្ត​​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក​វរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក​ នៅ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១០​និង​០០​នាទី​ បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​រំដួល​ នៃ​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​ភ្នំព្រឹក​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ បាន​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​១១៧​ត​ព្រ​ ចុះ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ របស់​ឯកឧត្តម​ ជា​ វណ្ណៈ​ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​ ។​

​ក្នុង​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ ឈ្មោះ​ ជា​ ទី​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អូរ​ល្ហុង​ ឃុំ​អូរ​រំដួល​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ជាប់ចោទ​ពី​បទ​ប្រើ​អាវុធ​ខុសច្បាប់​ប្រព្រឹត្ត​ទៅ​នៅ​ចំណុច​ភូមិ​កណ្តាល​ ឃុំ​អូរ​រំដួល​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ កាលពី​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៩​ ។​

​បច្ចុប្បន្ន​ ពិរុទ្ធជន​ខាងលើ​នេះ​សមត្ថកិច្ច​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print