ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១៣ ខែសីហា ឆ្នាំ២០២២នេះថា៖ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១០និង០០នាទី បានដឹកនាំកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួល នៃអធិកាដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១១៧តព្រ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ របស់ឯកឧត្តម ជា វណ្ណៈ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ខ្លួនជនត្រូវចោទម្នាក់ ឈ្មោះ ជា ទី ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាប់ចោទពីបទប្រើអាវុធខុសច្បាប់ប្រព្រឹត្តទៅនៅចំណុចភូមិកណ្តាល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ។
បច្ចុប្បន្ន ពិរុទ្ធជនខាងលើនេះសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖សហការី