ខ្សែ បម្រើ ស្លាប ប្រេស៊ីល Willian ចាក ចេញ ពីក្រុម Corinthians បន្ទាប់ ពី ទទួល បាន ការ គំរាម សម្លាប់

ចែករំលែក៖

អតីតខ្សែបម្រើស្លាបរបស់ Chelsea និង Arsenal កីឡាករ Willian បានចាកចេញពីក្រុម Corinthians បន្ទាប់ពីអះអាងថា គាត់និងក្រុមគ្រួសារបានទទួលការគំរាមកំហែងសម្លាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

 កីឡាករវ័យ៣៤ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីម្តងក្នុង៤៥ប្រកួតចាប់តាំងពីចូលរួមជាមួយក្រុម Corinthians ពី Arsenal កាលពីរដូវក្តៅមុន។ កីឡាករអន្តរជាតិប្រេស៊ីលរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុម Fulham

លោក Duilio Monteiro Alves ប្រធានក្លិប Corinthians បាន និយាយ ថា “Willian បាន ស្នើ សុំ ការ បញ្ចប់ កិច្ចសន្យា របស់គាត់ ។ យើងសោកស្ដាយដែលមិនមានគាត់ទៀតទេ ហើយក៏ដោយសារតែវាមិនបានទៅដូចដែលយើងរំពឹងទុក ប៉ុន្តែយើងត្រូវរក្សាអ្នកនៅទីនេះដែលសប្បាយរីករាយ”។

ក្រុម Corinthians បានចាញ់៥ប្រកួតក្នុងចំណោម៩ប្រកួតចុងក្រោយរបស់ពួកគេ ហើយ Willian បានលេងក្នុងជើងទីពីរកាលពីថ្ងៃពុធ ខណៈដែលក្រុមនៅលីកកំពូលប្រេស៊ីលមួយនេះត្រូវបានធ្លាក់ចេញពីការប្រកួត Copa Libertadores វគ្គ 1/4 ផ្តាច់ព្រ័ត្រដោយគូប្រជែងក្នុងស្រុក Flamengo ។

Willian បានប្រាប់គេហទំព័រ Globo Esporte ថា “នៅពេលណាដែល Corinthians ចាញ់ ហើយខ្ញុំលេងមិនបានល្អ គ្រួសាររបស់ខ្ញុំបានទទួលការគំរាមកំហែង និងការប្រមាថនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រពន្ធរបស់ខ្ញុំ កូនរបស់ខ្ញុំ ហើយថ្មីៗនេះ ពួកគេក៏ចាប់ផ្តើមវាយប្រហារឪពុកខ្ញុំ ប្អូនស្រីរបស់ខ្ញុំផងដែរ” ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print