ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃសៅរ៍ទី១៣ ខែសីហា ឆ្នាំ២០២២នេះថា៖ សិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ មានផ្លាកសញ្ញាចរាចរណ៍ ” ឈប់ ” ប្រសិនជួបស្ថានភាពចរាចរណ៍ដូចមានក្នុងរូបតំណាងខាងក្រោម តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន?
ក្រសួងសាធារណការ បានឱ្យដឹងទៀតថា អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។
សូមជម្រាបដែរថា ក្រសួងសាធារណការ ក៏បានបង្ហាញពីផ្លាកសញ្ញាគ្រោះថ្នាក់៖ ផ្លូវបត់ស្តាំមានផ្លូវរថភ្លើងឆ្លងកាត់ , ផ្លូវបត់ឆ្វេងមានផ្លុវរថភ្លើងឆ្លងកាត់ , មានផ្លូវរថភ្លើងឆ្លងកាត់ (មានរបាំង)។
ដូច្នេះផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញសម្រាប់ពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរបានដឹង មានការប្រុងប្រយ័ត្នពិសេសថែមទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្ថយល្បឿន និងអនុវត្តតាមខ្លឹមសារ នៃសញ្ញានេះជាដាច់ខាត៕
ដោយ៖សហការី