WHO ដាក់ឈ្មោះថ្មីឲ្យវីរុស បង្កជំងឺអុតស្វា

ចែករំលែក៖

អង្គការសុខភាពពិភពលោក WHO បានដាក់ឈ្មោះថ្មីទៅលើវីរុសបង្កជំងឺអុតស្វាដែលកំពុងរាលដាលដល់ប្រទេសជាច្រើន ជុំវិញពិភពលោក ។ អង្គការ WHO ប្រើប្រាស់អក្សរ រ៉ូម៉ាំង សម្រាប់ដាក់ឈ្មោះជំងឺអុតស្វា។

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១២ខែសីហា អង្គការ WHO បានបញ្ជាក់ថា ការសម្រេចខាងលើក្នុងគោលដៅបញ្ចៀសការប៉ះពាល់ដល់វប្បធម៌ សង្គម ពាក់ព័ន្ធការឆ្លងរាលដាលនៃជំងឺអុតស្វា។
ក្រុមអ្នកឯកទេសរបស់ WHO បានកោះប្រជុំដើម្បីដាក់ឈ្មោះថ្មី ដល់ជំងឺអុតស្វា ។ ប្រភេទវីរុសនេះពីមុនបានដាក់ឈ្មោះ Congo Basin ជាវីរុសបង្កជំងឺអុតស្វានៅតំបន់អាមេរិកកណ្តាល ហៅថាវីរុស ក្រុម I (Clade I) ។ ចំណែកវីរុស នៅក្នុងតំបន់អាហ្វ្រិកខាងលិច ហៅថាវីរុសក្រុម II (Clade II)។ ប្រភេទ Clade II មានពីរប្រភេទ គឺ IIa និង IIb ដែលកំពុងផ្ទុះនៅក្នុងឆ្នាំ២០២២នេះ។
អង្គការសុខភាពបានស្នើដល់បណ្តាប្រទេសប្រើប្រាស់ឈ្មោះថ្មី ខាងលើដើម្បីបញ្ចៀសផលប៉ះពាល់ ដល់សង្គម វប្បធម៌ តំបន់ និងជះឥទ្ធិពលដល់វិស័យទេសចរណ៍។ ជំងឺអុតស្វាត្រូវបានដាក់ឈ្មោះក្រោយក្រុមអ្នកជំនាញដាណឺម៉ាក់ រកឃើញវីរុសនៅលើស្វាប្រភេទ macaques នៅឆ្នាំ១៩៥៨ទើបដាក់ឈ្មោះជាជំងឺអុតស្វា។
នៅថ្ងៃទី២៣ខែកក្កដា អង្គការសុខភាពពិភពលោកបានប្រកាសអាសន្នចាត់ទុកជំងឺអុតស្វាជាស្ថានភាពអាសន្នសកល ។ តាមការប្រកាសរបស់អង្គការសុខភាពពិភពលោក មកទល់ពេលនេះមានករណីកើតជំងឺអុតស្វា ២៧.៨១៤ករណី និង១១នាក់ស្លាប់ ៕ ដោយធីរីណា

...

រូប​ថត​ :​ AP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print