ភ្នំពេញ : នៅព្រលប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បាន បញ្ជាក់ពី លោកឯកអគ្គរដ្ឋទូតចិនបង្ហាញសមិទ្ធផលផ្លែផ្កាធំៗទាំង៦ ក្នុងដំណើរទស្សនកិច្ចរបស់ លោកទីប្រឹក្សារដ្ឋចិន មកកាន់ ប្រទេសកម្ពុជា និង ការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធ រដ្ឋមន្ត្រីការបរទេសស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ដោយបញ្ជាក់ថា, នាថ្ងៃទី១២ខែសីហា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំ កម្ពុជា អញ្ជើញទទួលកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ដោយផ្តោតសំខាន់លើ “សមិទ្ធផលផ្លែផ្កាធំៗទាំង៦“ក្នុងដំណើរទស្សនកិច្ចរបស់ លោក Wang Yi ទី ប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន មកកាន់ប្រទេសកម្ពុជានិងការអញ្ជើញចូល រួមក្នុងកិច្ចប្រជុំពាក់ព័ន្ធរដ្ឋមន្ត្រីការបរទេសស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។
លោក Wang Wentian បានលើកឡើងថា ចាប់ពីថ្ងៃទី២ដល់៦ ខែសីហា លោក Wang Yi ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញបំពេញ ទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា និង បានអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធរដ្ឋមន្ត្រី ការបរទេសស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។ នេះជាលើកទីមួយដែលកិច្ចប្រជុំ ពាក់ព័ន្ធថ្នាក់រដ្ឋមន្ត្រីការបរទេស ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាត្រូវបានរៀបចំ ឡើងដោយផ្ទាល់ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ឯកឧត្តម Wang Yi បានចូលរួមកិច្ចប្រជុំទ្វេភាគីនិងពហុភាគីចំនួន ១៩ លើក ក្នុងរយៈពេលតែបីថ្ងៃ ប៉ុណ្ណោះ និង សម្រេចបាន”សមិទ្ធផលផ្លែផ្កាធំៗទាំង៦”៖
១.បានទទួលការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ “ចិនតែមួយ “ ពី បណ្តាប្រទេសក្នុងតំបន់។ ដំណើរទស្សនកិច្ចរបស់ លោក នាលើកនេះស្របពេលដែល លោកស្រី Pelosi កំពុងតែបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ប្រទេសចិន។ នៅក្នុងគ្រប់កិច្ចប្រជុំទាំងទ្វេភាគីនិងពហុភាគី លោក Wang Yi បានបង្ហាញ ពីគោលជំហរយ៉ាងមុតមាំរបស់ភាគីចិន ចំពោះទង្វើនៃការបង្កបញ្ហារបស់ភាគីអាមេរិកដែលបានរំលោភបំពានលើអធិបតេយ្យភាពរបស់ចិន លើកឡើងថាទង្វើដ៏អាក្រក់ បំផុតនេះដែលបង្កឡើងដោយលោកស្រី Pelosi បានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោល ការណ៍ចិនតែមួយ បានបំពានយ៉ាងធ្ងន់ធ្ងរនូវអធិបតេយ្យភាពចិន បានបំពានយ៉ាង ធ្ងន់ធ្ងរនូវក្រមប្រតិបត្តិទំនាក់ទំនងអន្តរជាតិ។ ការមិនគោរពតាមសន្យា ប្រើល្បិច កលបង្កបញ្ហាដោយចេតនាលើបញ្ហាកោះតៃវ៉ាន់ប្រទេសចិន មានតែធ្វើឱ្យភាពជឿជាក់របស់អាមេរិកកាន់តែចុះខ្សោយប៉ុណ្ណោះ។ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញពីគោលជំហរ ហើយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង គណបក្សប្រជា ជនកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ដោយសង្កត់ធ្ងន់ថាកម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ និង គាំទ្រប្រទេសចិនក្នុងការការពារផល ប្រយោជន៍ស្នូលរបស់ខ្លួន។ ឡាវ ប្រទេសរុស្ស៊ី
ឥណ្ឌូនេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម សិង្ហបុរី បង់ក្លាដែស ទួកគី នូវែលសេឡង់ និង ប្រទេសដទៃទៀតក្នុងសកម្មភាពទ្វេភាគីនិងពហុភាគីនៃកិច្ច ប្រជុំបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយសង្ឃឹមថានឹងរក្សាបាននូវសន្តិភាព និង ស្ថិរភាពនៃបរិយាកាសអន្តរជាតិនិង ក្នុងតំបន់ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ជាថ្មីអំពីគោលនយោបាយចិនតែមួយ ធម្មនុញ្ញអង្គការសហប្រជាជាតិ និង អំពាវនាវឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍។
២. បានវាយបកទៅនឹងការចោទប្រកាន់ផ្តេសផ្តាសបំផុតរបស់សហរដ្ឋអាមរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន។ ក្នុងឱកាសនៃកិច្ចប្រជុំខាងលើ ប្រទេសមួយចំនួនមិន ត្រឹមតែផ្សព្វផ្សាយពាក្យពេចន៍ចចាមអារ៉ាម ពីស្ថានភាពច្រកសមុទ្រកោះតៃវ៉ាន់, បង្ខូច អ្នកដទៃផ្ដេសផ្ដាសទាំងខ្លួនឯងបានប្រព្រឹត្តកំហុស និង បានបង្អួចវិធានការ របស់ភាគីចិនក្នុងការប្រឆាំងការដាក់ទណ្ឌលប៉ុណ្ណោះទេ ថែមទាំងបានបញ្ចេញមតិ ផ្តេសផ្តាសលាបពណ៌លើជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ លោក Wang Yi មិន ត្រឹមតែបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និង គ្រប់ជ្រុងជ្រោយនៅក្នុងកិច្ចប្រជុំប៉ុណ្ណោះទេ ថែមទាំងបានពន្យល់ពីការពិតនៃបញ្ហានេះ ការពារអធិបតេយ្យភាពជាតិ និងប្រកាន់ ខ្ជាប់នូវយុត្តិធម៌អន្តរជាតិ និងព្រមទាំងអញ្ជើញទទួលកិច្ចសម្ភាស៍ជាច្រើនដង ជាមួយសារព័ត៌មាន ដោយបង្ហាញទាំងស្រុងពីគោលជំហររបស់ភាគីចិន បាន ព្រមានសហរដ្ឋអាមេរិកកុំធ្វើសកម្មភាពដោយគ្មានការគិតពិចារណា កុំបង្កើតវិបត្តិ កាន់តែធំ ហើយបានព្រមានសហរដ្ឋអាមេរិកឱ្យអនុវត្តតាមការសន្យារបស់ខ្លួន ដោយគោរពអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ចិនលើបញ្ហាកោះតៃវ៉ាន់ បញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និង បញ្ឈប់ការបញ្ចុះបញ្ចូលនិង គាំទ្រកងកម្លាំង“ឯករាជ្យកោះតៃវ៉ាន់”។ លោក
បានចង្អុលបង្ហាញថា ហានិភ័យធំ បំផុតដែលប៉ះពាល់ដល់បច្ចុប្បន្នភាពសន្តិភាព និង ស្ថិរភាពនៅសមុទ្រចិនខាងត្បូង គឺការជ្រៀតជ្រែកមិនត្រឹមត្រូវ និង ការរំខានជាញឹកញាប់របស់មហាអំណាចធំៗនៅ ខាងក្រៅតំបន់ ទាមទារឱ្យប្រទេសក្រៅតំបន់គោរពតាមកាតព្វកិច្ចរបស់ខ្លួន និងគោរពយ៉ាងស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និង ប្រទេសនានាក្នុងការរក្សា សន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។
៣.បានបញ្ចេញសម្លេងដ៏ខ្លាំងក្លានៅក្នុងសម័យកាល ដែលខិតខំអភិវឌ្ឍប្រកបដោយសន្តិវិធី។ លោក Wang Yi បានចង្អុលបង្ហាញថា ពិភពលោកកំពុង តែផ្លាស់ប្តូរឥតឈប់ឈរ និង ការប្រឈមនឹងបញ្ហាជំងឺកូវីដ១៩មិនធ្លាប់មានពីមុន មក ស្ថានភាពអន្តរជាតិនិងក្នុងតំបន់មានភាពស្មុគស្មាញ ភាពលេចធ្លោដែលមាន លក្ខណៈមិនច្បាស់លាស់និងគ្មានស្ថិរភាព ប៉ុន្តែក្តីរំពឹងទុកនៃប្រទេសក្នុងតំបន់ក្នុង ការរក្សាសន្តិភាព ស្ថិរភាព ជំរុញសន្តិសុខរួមមិនត្រូវបានផ្លាស់ប្តូរឡើយ សង្ឃឹមថា ការពន្លឿនស្ដារសេដ្ឋកិច្ចឡើងវិញ និង ការសម្រេចបាននូវតម្រូវការអភិវឌ្ឍ ប្រកបដោយចីរភាពនឹងមិនត្រូវបានផ្លាស់ប្តូរ ស្មារតីនៃការរួបរួមសាមគ្គីកិច្ចសហ ប្រតិបត្តិការ, ការពុះពាររាល់ឧបសគ្គជាមួយគ្នាក៏មិនត្រូវបានផ្លាស់ប្តូរផងដែរ។ បណ្តាប្រទេសក្នុងតំបន់គួរតែពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សន្តិសុខរួម យកចិត្តទុកដាក់ និង គោរពចំពោះកង្វល់បញ្ហាសន្តិសុខស្របច្បាប់របស់ប្រទេស ដទៃ រួមគ្នារក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឱ្យបាន ល្អ គំនិតផ្ដួចផ្ដើមសន្តិសុខពិភពលោកដែលលើកឡើងដោយ លោក Xi Jinping ប្រធានាធិបតីចិន មានភាពស៊ីសង្វាក់គ្នាទៅនឹងគោលគំនិតសន្តិសុខដែល លើកឡើងដោយអាស៊ាន ស្របតាមគោលបំណងនៃសន្ធិសញ្ញាកិច្ចសហប្រតិបត្តិ ការចំណងមិត្តភាពអាស៊ីអាគ្នេយ៍ ដែលអាចពិភាក្សាអំពីការអនុវត្តគំនិតផ្ដួចផ្ដើមនៅ ក្នុងអាស៊ាន គោលជំហររបស់ភាគីចិនទទួលបានការឆ្លើយតបវិជ្ជមានពីបណ្តា ភាគីដែលចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃវេទិកាតំបន់អាស៊ានបាន ចេញសេចក្តីថ្លែងការណ៍ ស្ដីពីការបញ្ជាក់ឡើងវិញនូវការថែរក្សាតំបន់អាស៊ីអាគ្នេយ៍។
សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៕
ដោយ : សុខ ខេមរា