ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃសៅរ៍ទី១៣ ខែសីហា ឆ្នាំ២០២២នេះថា៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ខណៈជនសង្ស័យចំនួន៥២នាក់(ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៨ករណីទូទាំងប្រទេស នៅថ្ងៃទី១៣ ខែសីហានេះ ។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៥២នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់ ១៩នាក់(ស្រី ២នាក់) ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់ ,ចាត់ចែង សម្រួល ០ករណី ឃាត់ ១នាក់ ,ប្រើប្រាស់ ៧ករណី ឃាត់ ២៨នាក់(ស្រី ២នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែសីហា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មេីនិង ១៦៤,៤៥ក្រាម។ កេតាមីន(Ke) ស្មេីនិង ១,៤៨ក្រាម ។
លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៧អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១២នាក់ ស្រី ២នាក់ ចាប់យកIce ០,២៧ក្រាម និងKe ១,៤៨ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាត់ចែង ០ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣០ក្រាម។
៣ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១០៣,៧៤ក្រាម។
៤ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ៥៦,០ក្រាម។
៥ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,៧០ក្រាម។
៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់។
៧ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ០,៤៤ក្រាម ៕ដោយ៖ស តារា