ប្រជានេសាទប្រើប្រាស់ឧបករណ៍នេសាទមានលក្ខណៈទ្រង់ទ្រាយធំ ហួសដែនកំណត់នៅបឹងទន្លេសាប សមត្ថកិច្ចធ្វើការហាមឃាត់និងអប់រំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៥  ខែសីហា ឆ្នាំ២០២២
លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត ជាប្រធានក្រុមការងារទទួលខុសត្រូវ នៅឃុំផាត់សណ្តាយ និងសហការរីបានដឹកនាំក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ។ ការចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅត្រង់ចំណុចចាប់ពី បឹងម៉ា ដល់បឹងកំភ្លាញធំ ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល និងក្រុមការងារបានចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ដែលប្រជានេសាទប្រើប្រាស់ឧបករណ៍នេសាទមានលក្ខណៈទ្រង់ទ្រាយធំ និងហួសដែនកំណត់កំពុងតែបំផ្លាញ់នូវធនធានធម្មជាតិកើតឡើងវិញនៅបឹងទន្លេសាប លទ្ធផលមានដូចជា÷ បង្កសំណុំរឿងបានចំនួន០១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹក ចំនួន៥របាំងប្រវែង១៥០០ម៉ែត្រ ឡុកចំនួន១០គ្រឿង លបលូចំនួន១៥មាត់ បង្គោលចំនួន៨០០ដើម ចាក់លែងត្រីស្រស់ចំរុះចំនួន១៥គីឡុក្រាម ចូលទន្លេវិញ ។

ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានសំណូមពរដល់បងប្អូនប្រជានេសាទទាំងអស់ ដែលនេសាទនៅរដូវត្រីពងដែលមានលក្ខណៈទ្រង់ទ្រាយធំ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះក្រុមការងារនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប។ អ្វីដែលព្រួយបារម្ភ ការបំផ្លាញនៅធនធានធម្មជាតិ យើងទាំងអស់គ្នាចូលរួមទប់ស្កាត់ និងការពារ ថែរក្សាឲ្យបានជានិរន្តរ៍៕

...

ដោយ៖ មន្នី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print