លោកឧត្តមសេនីយ៍ទោ លី ពុធដារ៉ា​ ដឹកនាំ​កិច្ចប្រជុំបូកសរុបសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងលើការងារបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងក្មេងទំនើង

ចែករំលែក៖

ភ្នំពេញ​៖​ ដេីម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​ដល់បងប្អូនប្រជាពលរដ្ឋ​ កម្លាំង​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ បានបេីកកិច្ចប្រជុំបូកសរុបសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងលើការងារបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងក្មេងទំនើង។

ជាក់ស្ដែង​ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ លោកឧត្តមសេនីយ៍ទោ លី ពុធដារ៉ា ស្នងការរង ទទួលផែនការងារសេនាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងលើការងារបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងក្មេងទំនើង ដោយមានការចូលរួមពីលោកនាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល, គ្រឿងញៀន និងអធិការរងនគរបាលខណ្ឌទាំង១៤ ទទួលការងារសេនាធិការ, កិច្ចការប៉ុស្តិ៍, ព្រហ្មទណ្ឌ និងគ្រឿងញៀន។

សូមជម្រាបដែរថា​ ជារៀង​រាល់​ថ្ងៃ​យប់​ បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋសកម្មភាពជួបជុំផឹកសុី ចាក់ធុងបាស់ បង្ករសម្លេងរំខានដល់អ្នកជិតខាង ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ភ្លាមៗ ក្រុមការងារបានផ្តល់ព័ត៌មាន ដល់អធិការដ្ឋាននគរបាលទាំង១៤ខណ្ឌ​ បញ្ជាឱ្យប៉ុស្ដិ៍រដ្ឋបាលនៅក្នុងមូលដ្ឋាន ចុះអន្តរាគមន៍ដល់គោលដៅភ្លាមៗ ដោយបានបញ្ឈប់សកម្មភាពជួបជុំផឹកសុី ចាក់ធុងបាស់ បង្ករសម្លេងរំខានទាំងនោះ ព្រមទាំងបានធ្វេីការណែនាំអប់រំ និងធ្វេីកិច្ចសន្យាទៀតផង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print