ខេត្តបាត់ដំបង៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី១៦ ខែសីហា ឆ្នាំ២០២២នេះថា៖ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកជំនាញនាំខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចបន្ទប់ជួល ក្នុងភូមិដូងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីវេលាម៉ោង ៥និង០៥នាទីល្ងាចថ្ងៃទី១៥ ខែសីហាម្សិលមិញនេះ។
ជនសង្ស័យទាំង២នាក់នេះ៖
១-ឈ្មោះចាន់ បញ្ញា ភេទប្រុស អាយុ ២២ ឆ្នាំរស់នៅភូមិអូរដាលើ ឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងមុខរបរ កម្មករ ។
២-ឈ្មោះថន វីរះ(ឡុង)ភេទប្រុសអា យុ១៥ ឆ្នាំរស់នៅភូមិដូងឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ មិនពិតប្រាកដ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង ។
សូមជម្រាបជូនថាមូកហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី៥ខែសីហាឆ្នាំ២០២២វេលាម៉ោង២២និង០៥នាទីនៅទល់មុខតារាងបាល់ទាត់ប្រុសតូច ស្ថិតនៅក្រុមទី០៨ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនឹងធ្វេីឱ្យខូចខាតដោយចេតនា(ប្រើប្រាស់កាំបិត) មួយកើតឡើងដែលករណីនេះប្រព្រឹត្តដោយជនសង្ស័យ មួយក្រុមមិនស្គាល់អត្តសញ្ញាណមានគ្នាប្រហែល១០ នាក់ភេទប្រុសជិះម៉ូតូចំនួន០៥គ្រឿងបានប្រើប្រាស់កាំបិត កាប់ទៅលើជនរងគ្រោះឈ្មោះទូច ភា ភេទប្រុស អាយុ៣២ឆ្នាំរស់នៅ ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបងមានមុខរបរកម្មករ បណ្ដាលឱ្យរងរបួសត្រង់ក្រោមកែងដៃខាងស្ដាំ ស្រាល នឹងខូចខាតម៉ូតូចំនួន០២គ្រឿង រួចនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់។
នៅថ្ងៃទី៦ខែសីហា ឆ្នាំ២០២២វេលាម៉ោង០៨និង៤៥នាទីផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុុកបានទទួលបណ្ដឹងពីជនរងគ្រោះខាងលេី ហេីយក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួចមក សមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួនតែម្តង។
ដោយបានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ ជនសង័្សយទាំងពីរនាក់ខាងលេីត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូន មកការិយាលជំនាញអនុវត្តតាផ្លូវច្បាប់៕ដោយអរុណរះ