នគរបាលស្រុកកំរៀង ឃាត់ខ្លួនមុខ​សញ្ញាហិង្សាដោយចេតនាចំនួ​ន០​២នាក់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃ​អង្គារ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ លោកវរសេនីយ៍ទោ​ វេ​ គឹមចត់​ អធិការ​នគរ​បាលស្រុកកំរៀង​ បានដឹកនាំកម្លាំងផ្នែកជំនាញនាំខ្លួនជនសង្ស័យចំនួន០២​នាក់ នៅចំណុចបន្ទប់ជួល​ ក្នុងភូមិដូងឃុំបឹងរាំង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​ កាលពីវេលាម៉ោង​ ៥​និង​០៥នាទី​ល្ងាច​ថ្ងៃទី១​៥​ ខែសីហាម្សិលមិញនេះ​។

ជនសង្ស័យ​ទាំង​២នាក់នេះ​៖

១-ឈ្មោះចាន់ បញ្ញា ភេទប្រុស អាយុ ២២ ឆ្នាំរស់​នៅភូមិអូរដាលើ ឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងមុខរបរ កម្មករ ។ 

២-ឈ្មោះថន វីរះ(ឡុង)ភេទប្រុសអា យុ​១៥ ឆ្នាំរស់នៅភូមិដូងឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់​ដំ​បង មុខរបរ មិនពិតប្រាកដ​ យកមកសាកសួរនៅអធិ​ការ​ដ្ឋាននគរបាលស្រុកកំរៀង ។ 

សូមជម្រាបជូនថា​មូកហេតុដែលឈានដល់ការឃាត់ខ្លួ​ននេះគឺកាលពីថ្ងៃទី៥​ខែសីហាឆ្នាំ២០​២២វេលាម៉ោង​២២​និង​០៥នាទីនៅទល់មុខតារាងបាល់ទាត់ប្រុសតូច ស្ថិតនៅក្រុមទី០៨ ភូមិអូរដា​លើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់​ដំបង មានករណីបទហិង្សាដោយចេត​នាមានស្ថានទម្ងន់ទោសនឹងធ្វេីឱ្យខូចខាតដោយចេតនា(ប្រើប្រាស់កាំ​បិត) មួយកើតឡើងដែលករណីនេះប្រព្រឹត្តដោយជនសង្ស័យ មួយក្រុមមិនស្គាល់អត្តសញ្ញាណមានគ្នាប្រហែល១០ នាក់​ភេទប្រុសជិះម៉ូតូចំនួន០៥​គ្រឿង​បាន​ប្រើប្រាស់កាំបិត កាប់ទៅលើជនរងគ្រោះឈ្មោះទូច ភា ភេទប្រុស អា​យុ​៣២ឆ្នាំរស់​នៅ​ ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបងមានមុខ​រ​បរកម្ម​ករ បណ្ដាលឱ្យរងរបួសត្រង់ក្រោ​មកែង​ដៃខាងស្ដាំ ស្រាល នឹងខូចខាតម៉ូតូចំនួន​០២គ្រឿង រួចនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់។

នៅថ្ងៃទី៦ខែសីហា ឆ្នាំ២០២២វេលាម៉ោង០៨​និ​ង​៤៥នាទីផ្នែកជំនាញ​នៃអធិការដ្ឋាននគរបាលស្រុុក​បានទទួលបណ្ដឹងពីជនរងគ្រោះខាងលេី​ ហេីយក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួចមក សមត្ថកិច្ចបានធ្វេីការ​ស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួនតែម្តង។ 

ដោយបានការអនុញ្ញាតពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់​ដំបងផងនោះ​ ជនសង័្សយ​ទាំងពីរនាក់ខាងលេីត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូ​ន មកការិយាលជំនាញអនុវត្តតា​ផ្លូវច្បាប់៕ដោយអរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print