ខេត្តសៀមរាប៖ រថយន្តកូរ៉េមួយគ្រឿង ដែលមានដឹកសាច់ សត្វសុនខ (ឆ្កែ) ទម្ងន់ ៧០០គីឡូក្រាម ដឹកចេញពីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តសៀមរាប ឆ្ពោះទៅខេត្ត កំពង់ធំ ត្រូវបានកម្លាំងជំនាញនៃមន្ទីរកសិកម្មខេត្តស្ទាក់ចាប់ នៅចំនុចលើផ្លូវជាតិលេខ៦ ក្នុងស្រុកប្រាសាទ បាគង កាលពីវេលាម៉ោង ០១ និង៣០នាទី ឆ្លងចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
មន្ត្រីជំនាញបានឲ្យដឹងថា រថយន្តដឹកសាច់សុនខ ខាង លើ ម៉ាក់ KIA ស្លាកលេខ កំពត ២A-១៩២៤ បើកបរដោយឈ្មោះ ណាន ឆាត ភេទប្រុស អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិប្រយុត ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ មុនកើតរថយន្តខាងលើ កំពុងបម្រុងដឹកសាច់សុនខ ចេញពីខេត្តបន្ទាយជ័យ យកទៅចែកចាយឲ្យម៉ូយនៅខេត្តកំពង់ធំ តែមកដល់ចំនុចខាងលើក៏ត្រូវបានកម្លាំងជំនាញនៃមន្ទីរកសិកម្មខេត្តធ្វើការបង្គ្រាបបាន និងបានខាត់ខ្លួនអ្នកបើកបរ និងដក ហូតសាច់សុខនទម្ងន់៧០០គីឡូក្រាម យកមករក្សាទូកនៅមន្ទីរកសិកម្មខេត្ត ដើម្បីដុតកម្ទេចចោល។
សូមរំលឹកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសង្កេតឃើញថា ការធ្វើអាជីវកម្មលក់-ទិញ ពិឃាតសត្វសុនខ(ឆ្កែ) ដើម្បីធ្វើម្ហូបអាហារមានភាពអាណាធិបតេយ្យ និងកើនឡើងគួរឱ្យព្រួយបារម្ភ ហើយការដើរទាក់លក់ ទិញ និងពិឃាតសត្វអាណាធិបតេយ្យគ្មានច្បាប់ ផ្ទុយនឹងខ្លឹមសារនៃច្បាប់ ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ ដែលត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរផងនោះ ការពីពេលកន្លងទៅនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងស្ដីពី ការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ សម្រាប់ពិឃាតសត្វសុនខគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតផងដែរ៕
ដោយ៖ សូរិយា