ខេត្តបាត់ដំបង៖ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថានៅថ្ងៃ អង្គារ៤រោចខែស្រាពណ៌ឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១៦ខែសីហាឆ្នាំ២០២២ វេ លាម៉ោង ១៥និង១៥នាទីនៅចំណុចក្រុមទី០៨ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ ដំបងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀងស្នងការរងផែ ន ការងារប្រឆាំងគ្រឿងញៀន លោកវរសេនី យ៍ឯកសុខ និមល នាយការិយាល័យនគរបាលប្រឆាំ ងគ្រឿងញៀនបានដឹកនាំកម្លាំងការិយាល័យប្រ ឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបករណី ជួញ ដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង និងបានឃាត់ខ្លួនជនស ង្ស័យបានចំនួន ០១នាក់ឈ្មោះ ភា ចាន់ទ្រាហៅ ក្តិបភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំ បង ។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន០១ថង់ទម្ងន់ ២៤,២៩ក្រាម (ថ្នាំសុទ្ធ)
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក, ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ចំនួន ០១សន្លឹក
-កាបូបដាក់លុយចំនួន ០១ ។
ជនល្មើស និងវត្ថុតាង បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសា លាដំបូង អនុវត្តតាមច្បាប់។
សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀនហើយត្រូវឆ្លើយថាទេចំពោះថ្នាំញៀនព្រោះវាបំផ្លាញ់អ្វីៗទាំងអស់ប្រសិនបើអ្នកលេងជាមួយវា៕
ដោយ៖ អរុណរះ