សមត្ថកិច្ចនគរបាលបង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង្ស័យម្នាក់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឲ្យដឹងថានៅថ្ងៃ​ អង្គារ​៤រោច​ខែ​ស្រាពណ៌ឆ្នាំ​ខា​លចត្វាស័ក​ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី​១៦ខែសីហាឆ្នាំ២០២២ វេ លាម៉ោង ១៥​និង១៥នាទីនៅចំណុចក្រុមទី០៨ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំ​បង ខេត្តបាត់ ដំបងអនុវត្តតាមយោ​បល់ដឹកនាំរបស់លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នង​ការ ដ្ឋាន​នគរបាលខេត្តបាត់ដំបង​ រួមនឹងយោប​ល់​​របស់លោកឧត្តមសេនីយ៍​ត្រី​ កុយ​ ហៀង​ស្នងការរង​ផែ ន ការងារប្រឆាំងគ្រឿងញៀន​ លោកវរសេនី យ៍ឯក​សុខ​ និមល​ នាយការិយាល័យនគរ​បាល​ប្រឆាំ ងគ្រឿងញៀនបាន​ដឹកនាំកម្លាំងការិ​យាល័យប្រ ឆាំងគ្រឿង​ញៀន សហ​ការ​ជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការ​បង្ក្រាបករ​ណី ជួញ ដូរដោយខុសច្បាប់នូវសារ​ធាតុ​ញៀន ០១ករណី ក្នុងបទ​ល្មើសជាក់​ស្ដែង និងបានឃាត់ខ្លួនជនស ង្ស័យបានចំនួន ០១នាក់ឈ្មោះ ភា​ ចាន់ទ្រាហៅ ក្តិប​ភេទប្រុស អាយុ​១៩ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ សង្កាត់​ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់​ដំ បង ។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន០១ថង់ទម្ងន់ ២៤,​២៩ក្រាម (ថ្នាំសុទ្ធ)
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក, ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-​១៩ចំនួន ០១សន្លឹក
-កាបូបដាក់លុយចំនួន ០១ ។
ជនល្មើស និងវត្ថុតាង បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅ​សា លាដំបូង អនុវត្តតាមច្បាប់។
សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀនហើយត្រូវឆ្លើយថាទេចំពោះថ្នាំញៀនព្រោះវាបំផ្លាញ់អ្វីៗទាំងអស់ប្រសិនបើអ្នកលេងជាមួយវា៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print