ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៧ ខែសីហា ឆ្នាំ២០២២នេះថា៖ ដំណើរទស្សនកិច្ចចុះថតវីដេអូដំណាក់កាលទី២ ក្នុងកម្មវិធីប្រលងប្រណាំងវីដេអូក្រោមប្រធានបទ “ទេសចរណ៍ និងសហគ្រិនភាព”រដូវកាលទី១ បានបញ្ចប់ទៅដោយជោគជ័យ។
ប្រភពដដែលបន្តថា ចាប់ពីថ្ងៃទី១១-១៤ ខែសីហា ឆ្នាំ២០២២ ក្រុមការងារក្រសួងទេសចរណ៍ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រិនខ្មែរ និង នរ ស្ទីឌីយូ និងមន្ទីរទេសចរណ៍ខេត្តពោធិសាត់ បានរៀបចំប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចុះថតវីដេអូដំណាក់កាលទី២ ទៅកាន់តំបន់សហគមន៍ទេសចរណ៍រាំងខ្វាវ ក្នុងស្រុកក្រវាញ ខេត្តពោធិសាត់ សម្រាប់បេក្ខជនដែលបានជាប់ក្នុងវគ្គជម្រុះជុំទី១ ក្នុងកម្មវិធីប្រលងប្រណាំងវីដេអូក្រោមប្រធានបទ “ទេសចរណ៍ និងសហគ្រិនភាព” រដូវកាលទី១។
បេក្ខជនទាំង ៣ ក្រុមដែលបានចុះទៅថតវីដេអូ រួមមាន៖
+ ក្រុម FOG
+ ក្រុម Visitor
+ ក្រុម Pre Imagery
បេក្ខជនទាំង៣ក្រុម មានរយៈពេល២សប្តាហ៍ដើម្បីផលិតវីដេអូ ដើម្បីធ្វើការបោះឆ្នោតតាម Online និងវាយតំលៃដោយគណៈកម្មការវាយតំលៃ។ ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនេះ ប្រព្រឹត្តទៅក្រោមការគាំទ្រថវិកាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ៕
ដោយ៖សហការី