ក្រសួង​ទេសចរណ៍​៖​ ដំណើរទស្សនកិច្ចចុះថតវីដេអូដំណាក់កាលទី២ ក្នុងកម្មវិធីប្រលងប្រណាំងវីដេអូក្រោមប្រធានបទ “ទេសចរណ៍ និងសហគ្រិនភាព”​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី​១៧​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ដំណើរទស្សនកិច្ចចុះថតវីដេអូដំណាក់កាលទី២ ក្នុងកម្មវិធីប្រលងប្រណាំងវីដេអូក្រោមប្រធានបទ “ទេសចរណ៍ និងសហគ្រិនភាព”​រដូវកាលទី១ បានបញ្ចប់ទៅដោយជោគជ័យ។

ប្រភពដដែលបន្តថា​ ចាប់ពីថ្ងៃទី១១-១៤ ខែសីហា ឆ្នាំ២០២២ ក្រុមការងារក្រសួងទេសចរណ៍ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រិនខ្មែរ និង នរ ស្ទីឌីយូ និងមន្ទីរទេសចរណ៍ខេត្តពោធិសាត់ បានរៀបចំប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចុះថតវីដេអូដំណាក់កាលទី២ ទៅកាន់តំបន់សហគមន៍ទេសចរណ៍រាំងខ្វាវ ក្នុងស្រុកក្រវាញ ខេត្តពោធិសាត់ សម្រាប់បេក្ខជនដែលបានជាប់ក្នុងវគ្គជម្រុះជុំទី១ ក្នុងកម្មវិធីប្រលងប្រណាំងវីដេអូក្រោមប្រធានបទ “ទេសចរណ៍ និងសហគ្រិនភាព”​ រដូវកាលទី១។

បេក្ខជនទាំង ៣ ក្រុមដែលបានចុះទៅថតវីដេអូ រួមមាន៖
+ ក្រុម FOG
+ ក្រុម Visitor
+ ក្រុម Pre Imagery

បេក្ខជនទាំង៣ក្រុម មានរយៈពេល២សប្តាហ៍ដើម្បីផលិតវីដេអូ ដើម្បីធ្វើការបោះឆ្នោតតាម Online និងវាយតំលៃដោយគណៈកម្មការវាយតំលៃ។​ ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនេះ ប្រព្រឹត្តទៅក្រោមការគាំទ្រថវិកាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print